ព័ត៌មានអន្ដរជាតិ
អាមេរិក យល់ព្រមលក់ដ្រូនយោធាតម្លៃ ៣៦០លានដុល្លារ ឲ្យតៃវ៉ាន់
រដ្ឋបាលរបស់លោក ចូ បៃឌិន បានប្រកាសកាលពីថ្ងៃទី១៨ ខែមិថុនា ថា ក្រុងវ៉ាស៊ីតោន នឹងលក់ដ្រូនយោធារាប់់រយគ្រឿង ដែលមានតម្លៃសរុប ៣៦០លានដុល្លារឲ្យទៅកោះតៃវ៉ាន់ ដែលការជួញដូរនេះ ប្រាកដណាស់នឹងមានការថ្កោលទោសជាមិនខានពីរដ្ឋាភិបាលក្រុងប៉េកាំង។

ការប្រកាសនេះ ធ្វើឡើងខណៈភាពតានតឹងកាន់តែកើនឡើងកម្ដៅខ្លាំងរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ព្រោះមានតៃវ៉ាន់ជាបញ្ហាស្នូលដែលមិនងាយដោះស្រាយចេញ។ ចិនតែងចង់បានកោះតៃវ៉ាន់ទៅគ្រប់គ្រង ហើយប្រកាសទាមទារយកអធិបតេយ្យភាពរបស់ខ្លួនមួយនេះមកវិញទាល់តែបាន បើទោះជាត្រូវប្រើប្រាស់កម្លាំងយោធាប្រឈមមុខគ្នាក៏ដោយ។
ក្នុងសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិក បានឲ្យដឹងថា ការជួញដូរលើកនេះ មានដ្រូនប្រភេទ Altius-600M ចំនួន ២៩១គ្រឿង និងដ្រូនប្រភេទ Switchblade ចំនួន ៧២០គ្រឿង ដែលអាចបំពាក់ក្បាលគ្រាប់មីស៊ីល និងបាញ់ក្នុងរយៈចម្ងាយឆ្ងាយបាន។
មន្ទីរបញ្ចកោណរបស់អាមេរិក បានប្រកាសថា ការលក់នេះ នឹងជួយបង្កើនសន្តិសុខរបស់តៃវ៉ាន់ ក៏ដូចជាពង្រឹងស្ថិរភាពនយោបាយ តុល្យភាពយោធា និងដំណើរការសេដ្ឋកិច្ចនៅក្នុងតំបន់។ ជាការឆ្លើយតប ក្រសួងការពារជាតិតៃវ៉ាន់ បានបង្ហាញនូវអំណរគុណរបស់ខ្លួនចំពោះអាមេរិក ក្នុងកិច្ចខំប្រឹងប្រែងបង្កើនការលក់អាវុធឲ្យទៅរដ្ឋាភិបាលក្រុងតៃប៉ិ។ តៃវ៉ាន់ ថា “នៅចំពោះមុខប្រតិបត្តិការយោធាជាញឹកញាប់របស់កុម្មុយនិស្តចិននៅជុំវិញកោះតៃវ៉ាន់ ការយល់ព្រមលក់អាវុធអាមេរិកទាំងអស់នេះ នឹងមានសមត្ថភាពក្នុងការអង្កេតការណ៍ និងវាយប្រហារជាក់ស្ដែងទាន់ពេលវេលា ហើយអាចឆ្លើយតបបានលឿនចំពោះការគំរាមកំហែងពីសត្រូវ”។ តៃវ៉ាន់ រំពឹងថា កងទ័ពររំដោះប្រជាជនចិននឹងបញ្ឈប់ប្រតិបត្តិការយោធាគាបសង្កត់បន្តទៀតនៅជុំវិញតៃវ៉ាន់ ហើយយល់ព្រមចូលរួមជាមួយគ្នាដើម្បីស្ថិរភាពក្នុងតំបន់៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


