ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ពិភាក្សាជាមួយសម្ព័ន្ធមិត្ត រឿងដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយ
យោងតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋរុស្ស៊ី TASS នៅថ្ងៃពុធទី១៩ ខែមិថុនានេះ រដ្ឋាភិបាលក្រុងមូស្គូ បានពិភាក្សាគ្នាជាមួយបណ្ដាប្រទេសជាដៃគូ ពាក់ព័ន្ធនឹងគម្រោងដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយ ដើម្បីប្រឆាំងទៅនឹងចំណាត់ការរបស់លោកខាងលិច។

លោក Sergei Ryabkov អនុរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី បាននិយាយថា ការពិភាក្សានេះ ធ្វើឡើងជាមួយសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់រុស្ស៊ីនៅក្នុងអាស៊ី និងអាមេរិកឡាទីន។ យ៉ាងណាមិញ លោកមិនបានបញ្ជាក់ពីឈ្មោះប្រទេសទាំងអស់នោះឡើយ ដោយសុំរក្សាសិទ្ធិជាការសម្ងាត់។
កិច្ចពិភាក្សាពីផែនការដាក់ពង្រាយមីស៊ីលនេះ ធ្វើឡើងបន្ទាប់ពីមានការប្រកាសរបស់លោក វ៉ា្លឌឺមៀ ពូទីន មេដឹកនាំរុស្ស៊ី កាលពីដើមខែមិថុនា ដែលថា ក្រុងមូស្គូ នឹងដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយនៅក្នុងបណ្ដាប្រទេសដែលជាសត្រូវនឹងលោកខាងលិច ក្រោយពីបណ្ដាប្រទេសមួយចំនួនដូចជា អាមេរិក ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ បានផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយឲ្យទៅអ៊ុយក្រែន ហើយអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់អាវុធទាំងនោះវាយប្រហារលើព្រំដែនរបស់រុស្ស៊ីកាលពីពេលថ្មីៗកន្លងទៅ។
លោក Ryabkov បានប្រាប់បន្ថែមថា ទំនាក់ទំនងការទូតរវាងរុស្ស៊ី និងអាមេរិក បានឈានដល់ចំណុចអប្បបរមាមួយ ហើយក៏អាចកាន់តែអាក្រក់ជាងនេះទៀតទៅផងដែរ ខណៈដែលអាមេរិកបានចាត់វិធានការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


