ព័ត៌មានអន្ដរជាតិ
សីតុណ្ហភាព ៥០អង្សាសេ ផ្តាច់ជីវិតអ្នកធ្វើធម្មយាត្រា Hajj ជិត ១ ០០០នាក់
តួលេខដ៏រន្ធត់ដែលផ្សាយដោយ CNN នៅថ្ងៃព្រហស្បតិ៍ទី២០ខែមិថុនា បានបង្ហាញថា មានអ្នកធ្វើធម្មយាត្រារហូតដល់ទៅ៩២២នាក់ ត្រូវបាត់បង់ជីវិតខណៈពេលដើរក្រោមកម្តៅថ្ងៃក្តៅសឹងឆេះខ្លោច ទៅកាន់ទីក្រុង Mecca។

ជារៀងរាល់ឆ្នាំ អ្នកកាន់សាសនាឥស្លាមតែងតែធ្វើដំណើរទៅកាន់ទីក្រុងនេះ ដើម្បីធ្វើធម្មយាត្រា Hajj ក្នុងខែមិថុនា ដែលជាខែមានអាកាសធាតុក្តៅខ្លាំង ហើយបើយោងតាមការបញ្ជាក់ពីអាជ្ញាធរអារ៉ាប៊ីសាអូឌីត, ឆ្នាំនេះ ធម្មយាត្រា Hajj ត្រូវបានធ្វើឡើងក្រោមសីតុណ្ហភាពដល់ទៅ ៥០អង្សាសេឯណោះ។
ស្របពេលជាមួយគ្នានោះដែរ សារព័ត៌មាន AFP បានដកស្រង់ប្រភពពីអ្នកកាទូតអារ៉ាប៊ីសាអូឌីត ដោយផ្សាយថា គ្រាន់តែជនជាតិអេហ្ស៊ីបដែលស្លាប់អំឡុងពេលធ្វើធម្មយាត្រានេះ បានកើនឡើងដល់៦០០នាក់ទៅហើយ។ ក្រៅពីនេះ ក៏មានជនជាតិឥណ្ឌូណេស៊ីចំនួន១៦៥នាក់, ហ្ស៊កដានី៤១នាក់, ទុយនីស៊ី៣៥នាក់ និងអ៊ីរ៉ង់១១នាក់ផងដែរ។

តាមសេចក្តីរាយការណ៍ មនុស្សស្លាប់មួយចំនួន គឺបណ្តាលមកពីដាច់សរសៃរឈាមខួរក្បាលដោយសារតែមេឃក្តៅខ្លាំងពេក រីឯអ្នកខ្លះបាត់បង់ជាតិទឹកក្នុងខ្លួនធ្ងន់ធ្ងរ។
ទោះបីជាយ៉ាងណាក៏ដោយ គេជឿថា តួលេខមនុស្សស្លាប់មិនមែនមានត្រឹមប៉ុណ្ណឹងទេព្រោះ តួលេខខាងលើ គឺរាប់បញ្ចូលតែអ្នកដែលចុះឈ្មោះទៅធ្វើធម្មយាត្រាប៉ុណ្ណោះ ខណៈមនុស្សមួយចំនួនទៀត មិនបានចុះឈ្មោះឡើយ។

សូមបញ្ជាក់ថា យោងតាមស្ថិតិអារ៉ាប៊ីសាអូឌីត, ធម្មយាត្រា Hajj ឆ្នាំ២០២៤នេះ មានមនុស្សជាង១.៨លាននាក់ បានមកចូលរួមក្នុងពិធីជួបជុំសាសនាដ៏ធំបំផុតមួយរបស់ពិភពលោក។
មនុស្សស្លាប់ក្នុងពិធីនេះមិនមែនជារឿងថ្មីឡើយ តួយ៉ាងដូចកាលពីឆ្នាំមុន មានមនុស្ស ២៤០នាក់ ត្រូវបាត់បង់ជីវិត ហើយរឿងដែលគេនៅតែចាំមិនភ្លេចគឺជាគ្រោះមហន្តរាយដ៏រន្ធត់ឆ្នាំ២០១៥ ដែលការរត់ជាន់គ្នាបានសម្លាប់មនុស្សជាង ២ ០០០នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មនុស្ស១៤នាក់ស្លាប់ ពេលធ្វើធម្មយាត្រាហាលថ្ងៃ ក្នុងពិធីបុណ្យ Hajj
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


