ព័ត៌មានអន្ដរជាតិ
ស្លាប់អ្នកធ្វើធម្មយាត្រា Hajj ជាង ១ពាន់នាក់ តែអារ៉ាប៊ីសាអូឌីត ថា ខ្លួនអត់ខុសទេ
តួលេខអ្នកធ្វើធម្មយាត្រា Hajj ស្លាប់នៅប្រទេសអារ៉ាប៊ីសាអូឌីត បានឡើងដល់ ១ ១២៦នាក់ហើយ ប៉ុន្តែបើទោះជាបីជាមានមតិរិះគន់យ៉ាងខ្លាំងពីសំណាក់អន្តរជាតិពាក់ព័ន្ធការគ្រប់គ្រងមិនបានល្អក៏ដោយ ប៉ុន្តែរដ្ឋាភិបាលទីក្រុងរីយ៉ាដ បានបដិសេធទទួលខុស ហើយថែមចោទថា គ្រប់យ៉ាងគឺបណ្តាលមកពីអ្នកចូលរួមពិធីទាំងនោះ។
មន្ត្រីអារ៉ាប៊ីសាអូឌីតជាន់ខ្ពស់ម្នាក់ បានថ្លែងប្រាប់ AFP កាលពីថ្ងៃសុក្រទី២១ខែមិថុនាឆ្នាំ២០២៤ថា តាមពិតទៅអ្នកស្លាប់មិនមែនសុទ្ធជាអ្នកធ្វើធម្មយាត្រាទេ ពោលគឺមានអ្នកខ្លះត្រូវបាត់បង់ជីវិតពេលចូលរួមពិធីផ្សេងដូចជាពិធីអធិស្ឋាននៅលើកំពូលភ្នំ Arafat និងពិធីគប់ដុំថ្មនៅទីក្រុង Mina។
មន្ត្រីដដែលអះអាងថា “ពិធីទាំងពីរនេះ ធ្វើឡើងក្រោមកម្តៅថ្ងៃក្តៅសឹងឆេះខ្លោច។ អ្នកកាន់សាសនាទាំងអស់ត្រូវចំណាយរាប់ម៉ោង នៅក្នុងសីតុណ្ហភាពខ្ពស់ផុតលេខ។ យ៉ាងណា អារ៉ាប៊ីសាអូឌីត មិនខុសឡើយ! ពួកគេទេដែលខុស ជាពិសេសអ្នកដែលមកចូលរួមដោយមិនចុះឈ្មោះ ព្រោះថាពួកគេមិនខ្វល់ពីការព្រមានអំពីហានិភ័យ”។
សីតុណ្ហភាពសប្ដាហ៍នេះ នៅពេលធ្វើធម្មយាត្រា Hajj បានកើនឡើងខ្លាំងរហូតដល់ ៥១.៨អង្សាសេឯណោះ ក្នុងទីក្រុង Mecca ហើយបើតាមការសិក្សារបស់អារ៉ាប៊ីសាអូឌីត សីតុណ្ហភាពនៅតំបន់នោះ កំពុងកើនឡើងជារៀងរាល់ឆ្នាំ ដោយ១មួយទសវត្សរ៍ កើនកម្ដៅប្រមាណ ០.៤អង្សាសេ ដែលជាហេតុបង្កឲ្យមានគ្រោះថ្នាក់ខ្លាំងចំពោះប្រជាជន ជាពិសេសគឺអ្នកចូលរួមក្នុងពិធីសាសនាធំៗដូចជា ធម្មយាត្រា Hajj នេះតែម្តង។
Hajj គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងប្រាំរបស់សាសនាឥស្លាម អ្នកកាន់សាសនាឥស្លាមទាំងអស់ ត្រូវអនុវត្តឲ្យបានម្តងក្នុងមួយជីវិត។
យោងតាមស្ថិតិអារ៉ាប៊ីសាអូឌីត, ធម្មយាត្រា Hajj ឆ្នាំ២០២៤នេះ មានមនុស្សជាង១.៨លាននាក់ បានមកចូលរួមក្នុងពិធីជួបជុំសាសនាដ៏ធំបំផុតមួយរបស់ពិភពលោក។
សូមបញ្ជាក់ថា មនុស្សស្លាប់ក្នុងពិធីនេះមិនមែនជារឿងថ្មីឡើយ តួយ៉ាងដូចកាលពីឆ្នាំមុន មានមនុស្ស ២៤០នាក់ ត្រូវបាត់បង់ជីវិត ហើយរឿងដែលគេនៅតែចាំមិនភ្លេចគឺជាគ្រោះមហន្តរាយដ៏រន្ធត់ឆ្នាំ២០១៥ ដែលការរត់ជាន់គ្នាបានសម្លាប់មនុស្សជាង ២ ០០០នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រលកកម្ដៅ៥២អង្សា ប្រល័យជីវិតអ្នកចូលរួមធម្មយាត្រា Hajj ជាង១០០០នាក់ហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


