កីឡា
U16 កម្ពុជា ប៉ះក្រុមខ្លាំង U16 វៀតណាម ម៉ោង៧កន្លះយប់នេះ
ក្រុមបាល់ទាត់យុវជនកម្ពុជាអាយុក្រោម១៦ឆ្នាំ ត្រូវប្រកួតជាមួយក្រុមយុវជនខ្លាំង វៀតណាម វេលាម៉ោង៧:៣០នាទីយប់នេះ វគ្គសន្សំពិន្ទុក្នុងពូល ពានរង្វាន់យុវជនអាស៊ានអាយុ១៦ឆ្នាំ (ASEAN U16 Boys’ Championship) ឆ្នាំ២០២៤ នៅប្រទេសឥណ្ឌូណេស៊ី។

ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល B លើកទី១ ក្រុមយុវជនទាំងពីរទទួលបាន៣ពិន្ទុដូចគ្នា បន្ទាប់ពីឈ្នះដៃគូរៀងៗខ្លួន។ ក្រុមយុវជនកម្ពុជាបានឈ្នះក្រុមយុវជនមីយ៉ាន់ម៉ា ដោយលទ្ធផល២-១។ ២គ្រាប់របស់កម្ពុជារកបានដោយខ្សែប្រយុទ្ធ ដាច់ ដារ៉ូ ដែលជាកីឡាករប្តូរចូលធ្វើឲ្យការប្រកួតប្រែប្រួល បន្ទាប់ពីមីយ៉ាន់ម៉ារកបានគ្រាប់បាល់មុន។

ចំណែកក្រុមយុវជន វៀតណាម បានលត់ក្រុមយុវជន ព្រុយណេ យ៉ាងចាស់ដៃក្នុងលទ្ធផល ១៥-០។ ដូច្នេះវៀតណាម ឈរលើកំពូលតារាង ខណៈកម្ពុជាស្ថិតនៅលេខ២ក្នុងពូល។ ការជួបគ្នាថ្ងៃនេះគឺជាការប្រជែងគ្នាយកលេខ១ក្នុងពូល B ពីព្រោះការប្រកួតចុងក្រោយ កម្ពុជាជួប ព្រុយណេ ទំនងជាមិនពិបាកខ្លាំងទេ។

ពានរង្វាន់យុវជនអាស៊ាន ASEAN U16 Boys’ Championship ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០២។ ក្រុមយុវជនកម្ពុជាបានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូងនៅឆ្នាំ២០១៦ ដែលពេលនោះកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្រុមកម្ពុជាបានឈ្នះ៣ប្រកួត និងចាញ់១ប្រកួត បានបង្កើតកំណត់ត្រាជាលើកដំបូងក្នុងការឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ក្នុងពានរង្វាន់នេះ ក្រុមយុវជនកម្ពុជា និងវៀតណាម ធ្លាប់ជួបគ្នា៦ដង ប៉ុន្តែកម្ពុជាមិនធ្លាប់មានប្រវត្តិឈ្នះវៀតណាមឡើយពោលគឺស្មើ១ប្រកួត និងចាញ់៥ប្រកួត។
- ស្មើ វៀតណាម ២-២ (ឆ្នាំ២០០៥) វគ្គសន្សំពិន្ទុក្នុងពូល
- ចាញ់ វៀតណាម ១-៤ (ឆ្នាំ២០១១) វគ្គសន្សំពិន្ទុក្នុងពូល
- ចាញ់ វៀតណាម ០-៦ (ឆ្នាំ២០១៣) វគ្គសន្សំពិន្ទុក្នុងពូល
- ចាញ់ វៀតណាម ០-១ (ឆ្នាំ២០១៦) វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
- ចាញ់ វៀតណាម ១-២ (ឆ្នាំ២០១៧) វគ្គសន្សំពិន្ទុក្នុងពូល
- ចាញ់ វៀតណាម ០-១ (ឆ្នាំ២០១៨) វគ្គសន្សំពិន្ទុក្នុងពូល

អត្ថបទ៖ វីរបុត្រ
រូបថត៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

-
សន្តិសុខសង្គម២ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៤ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ១៩ ម៉ោង ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី