កីឡា
រសៀលនេះ U16 កម្ពុជា ប៉ះ U16 ព្រុយណេ ត្រូវការឈ្នះច្រើនគ្រាប់
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុ១៦ឆ្នាំ (U16) ត្រូវប្រកួតវគ្គសន្សំពិន្ទុក្នុងពូលចុងក្រោយជាមួយក្រុមយុវជន ព្រុយណេ ដើម្បីរកឱកាសឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងឯកយុវជនអាស៊ាន ឆ្នាំ២០២៤ នៅប្រទេសឥណ្ឌូណេស៊ី។

ការបង្ហាញទម្រង់លេងរបស់ក្រុមយុវជនកម្ពុជាឆ្នាំនេះទទួលបានការកោតសរសើរយ៉ាងខ្លាំងពីអ្នកគាំទ្រ បន្ទាប់ពីរកបាន៤ពិន្ទុ តាមរយៈជ័យជម្នះ២-១លើក្រុមយុវជនមីយ៉ាន់ម៉ា និងស្មើ យុវជនវៀតណាម ដោយលទ្ធផល ១-១ ដើម្បីឈរលេខ២ក្នុងតារាងពូល B។
កម្ពុជាកំពុងមាន៤ពិន្ទុស្មើនឹងវៀតណាមដែលកំពុងឈរលេខ១ក្នុង ដោយសារគ្រាប់បាល់ចំណេញច្រើន។ ការប្រកួតរបស់យុវជនកម្ពុជានៅរសៀលម៉ោង៣ ថ្ងៃនេះគឺប្រជែងកំពូលតារាងជាមួយវៀតណាម ប៉ុន្តែក៏ត្រូវប្រជែងលេខ២ល្អបំផុតក្នុងពូលជាមួយ ឡាវ (៦ពិន្ទុ) និង អូស្ត្រាលី (៤ពិន្ទុ)។ ជម្រើសមានជាច្រើនក្នុងការប្រជែងគ្នាឡើងដើម្បីទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយអាស្រ័យលើលទ្ធផល និងគ្រាប់បាល់នៃការប្រកួតរៀងៗខ្លួន ខណៈលេខ១ប្រចាំពូលទាំង៣គឺបានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយមិនចាំបាច់ខ្វល់នឹងពូលផ្សេង។
ការប្រកួតសន្សំពិន្ទុក្នុងពូល A បានបញ្ចប់ហើយដោយ ម្ចាស់ផ្ទះឥណ្ឌូណេស៊ី បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមុនគេ បន្ទាប់ពីឈ្នះ ឡាវ ដោយលទ្ធផល ៦-១ កាលពីយប់មិញ។ ដូច្នេះឡាវស្ថិតនៅលេខ២ក្នុងពូលដែលត្រូវប្រជែងជាមួយ កម្ពុជា និង អូស្ត្រាលី សម្រាប់ក្រុមលេខ២ល្អបំផុតក្នុងពូល។

ប្រវត្តិជួបគ្នា៥លើកក្នុងពានរង្វាន់ ASEAN U-16 Boys Championship របស់ក្រុមទាំងពីរគឺកម្ពុជា ឈ្នះ៣ ព្រុយណេឈ្នះ១ និងស្មើគ្នា១។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ ប៉ះគ្នា២លើកចុងក្រោយ ក្រុមយុវជនព្រុយណេ ធ្វើបានល្អគួរឲ្យកត់សំគាល់។
ប្រវត្តិជួបគ្នា៥លើក
- កម្ពុជា ២-០ ព្រុយណេ ឆ្នាំ២០០៧
- កម្ពុជា ៨-០ ព្រុយណេ ឆ្នាំ២០១៣
- កម្ពុជា ២-០ ព្រុយណេ ឆ្នាំ២០១៦
- កម្ពុជា ០-២ ព្រុយណេ ឆ្នាំ២០១៧
- កម្ពុជា ១-១ ព្រុយណេ ឆ្នាំ២០១៩
ទោះបីជាយ៉ាងណា បើក្រឡេកមើលការប្រកួតក្នុងឆ្នាំ២០២៤នេះ ក្រុមយុវជនព្រុយណេធ្វើមិនបានល្អទេដោយត្រូវដៃគូស៊ុតចូលច្រើនគ្រាប់។ ការប្រកួតសន្សំពិន្ទុលើកទី១ ពួកគេចាញ់ វៀតណាម ០-១៥ និងប្រកួតលើកទី២ ចាញ់ មីយ៉ាន់ម៉ា ១-៨។ ព្រុយណេអស់ឱកាសប្រជែងកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ប៉ុន្តែពួកគេនឹងព្យាយាមឲ្យអស់ពីលទ្ធភាពដើម្បីរកគ្រាប់បាល់ទម្លាយសំណាញ់ទីរបស់កម្ពុជា ក៏ដូចធ្វើយ៉ាងណាឲ្យចាញ់តិចគ្រាប់។

តាមទម្រង់លេងរបស់ក្រុមយុវជនកម្ពុជា២ប្រកួតកន្លងមកឃើញថា មានកម្លាំងស៊ុហ្វល្អ ការពារបានល្អ និងបច្ចេកទេសរកឱកាសវាយបកបានល្អ ហើយក៏មានអ្នកចាំទីដ៏ល្អដែរ ប៉ុន្តែការសម្រេចទីគឺនៅមានកម្រិត។ ខ្សែប្រយុទ្ធទាំងឆ្វេង និងស្តាំ មិនសូវជាចែកបាល់ឲ្យមិត្តរួមក្រុមទេពោលគឺព្យាយាមស៊ុតខ្លួនឯងច្រើនជាង។ ការប្រកួតរសៀលនេះ ក្រុមយុវជនកម្ពុជាត្រូវកែប្រែចំណុចទាំងនេះដើម្បីរកគ្រាប់បាល់ឲ្យបានច្រើន។
កម្មវិធីប្រកួត ម៉ោង៣រសៀលដំណាលគ្នា
- កម្ពុជា vs ព្រុយណេ
- វៀតណាម vs មីយ៉ាន់ម៉ា
ពិន្ទុពូល A
- ឥណ្ឌូណេស៊ី មាន៩ពិន្ទុ បានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
- ឡាវ មាន៦ពិន្ទុ (៣ប្រកួត ចប់វគ្គសន្សំពិន្ទុ)
- សិង្ហបុរី មាន៣ពិន្ទុ (៣ប្រកួត ចប់វគ្គសន្សំពិន្ទុ)
- ហ្វីលីពីន មាន0ពិន្ទុ (៣ប្រកួត ចប់វគ្គសន្សំពិន្ទុ)
ពិន្ទុពូល B
- វៀតណាម មាន៤ពិន្ទុ (២ប្រកួត)
- កម្ពុជា មាន៤ពិន្ទុ (២ប្រកួត)
- មីយ៉ាន់ម៉ា មាន៣ពិន្ទុ (២ប្រកួត)
- ព្រុយណេ មាន០ពិន្ទុ (២ប្រកួត)
ពិន្ទុពូល C
- ថៃ មាន៤ពិន្ទុ (២ប្រកួត)
- អូស្ត្រាលី មាន៤ពិន្ទុ (២ប្រកួត)
- ម៉ាឡេស៊ី មាន៣ពិន្ទុ (២ប្រកួត)
- ទីម័រខាងកើត មាន០ពិន្ទុ ធ្លាក់ (២ប្រកួត)
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


