កីឡា
U-16 កម្ពុជា សល់ឱកាសតែមួយគត់ដើម្បីអាចឡើងវគ្គបន្ទាប់ តាមរយៈការយកឈ្នះមីយ៉ាន់ម៉ា រសៀលនេះ
នៅរសៀលថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២២ នេះគឺជាថ្ងៃកាត់សេចក្ដីហើយសម្រាប់ក្រុម U-16 កម្ពុជាក្នុងពានរង្វាន់បាល់ទាត់យុវជនអាស៊ានអាយុក្រោម ១៦ ឆ្នាំ (AFF Under-16 Championship 2022) នឹងបន្តការប្រកួតចុងក្រោយប្រចាំពូល C នឹងត្រូវជួបក្រុម U-16 មីយ៉ាន់ម៉ា។

ការប្រកួតរវាង U-16 កម្ពុជា ជាមួយ U-16 មីយ៉ាន់ម៉ា នឹងធ្វើឡើងនៅវេលាម៉ោង ៣:០០ នាទីរសៀល នាកីឡដ្ឋាន Sultan Agung Stadium ប្រទេសឥណ្ឌូណេស៊ី ខណៈប្រកួតនេះ កម្ពុជា ត្រូវការពឹងផ្អែកលើខ្លួនឯងផង និងពឹងផ្អែកលើគូប្រកួតរួមពូល ១ គូទៀតរវាង អូស្ត្រាលី ជាមួយ ម៉ាឡេស៊ី។
ដោយសារពានរង្វាន់នេះ យកតែ ១ ក្រុមប៉ុណ្ណោះប្រចាំពូលនីមួយៗ (ពូល A, B និង C) ដើម្បីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បូកនឹង ១ ក្រុមគឺជាក្រុមលេខ ២ ល្អ ហើយត្រឹមបច្ចុប្បន្ននេះមានតែពូល A និងពូល C ប៉ុណ្ណោះដែលអាចកំណត់អោយមានក្រុមលេខ ២ ល្អ ខណៈពូល B នឹងមិនមានក្រុមលេខ ២ ល្អឡើយ ដោយសារមិនមានពិន្ទុគ្រប់គ្រាន់ក្នុងការប្រៀបធៀបទៀតឡើយ។

បច្ចុប្បន្នគេរកបាន ២ ក្រុមឡើងវគ្គបន្តហើយគឺ លេខ ១ ពូល A ឥណ្ឌូណេស៊ី លេខ ១ ពូល B ថៃ ខណៈវៀតណាម ជាក្រុមលេខ ២ ដែលមាន ៦ ពិន្ទុបណ្ដោះអាសន្នដូច្នេះគេឈរជាក្រុមលេខ ២ ល្អដែលមានពិន្ទុ និងគ្រាប់ច្រើន ( ៨ គ្រាប់) លើឡាវដែលឈរនៅលេខ ២ នោះគឺមានតែ ៥ ពិន្ទុ បានសេចក្ដីថាមិនគ្រប់គ្រាន់ដើម្បីប្រជែងជាមួយវៀតណាម ឡើយ។
បច្ចុប្បន្នពូល C អូស្ត្រាលី អស់ឱកាសហើយ នៅឡើយតែកម្ពុជា មីយ៉ាន់ម៉ា និងម៉ាឡេស៊ី ដោយម៉ាឡេស៊ី មាន ៤ ពិន្ទុស្មើគ្នាជាមួយ មីយ៉ាន់ម៉ា ខណៈកម្ពុជា មាន ៣ ពិន្ទុ ករណីកម្ពុជាអាចឡើងបានលុះត្រា ឈ្នះមីយ៉ាន់ម៉ាដាច់ខាត ហើយម៉ាឡេស៊ី ស្មើឬក៏ចាញ់ អូស្ត្រាលី និងម្យ៉ាងទៀតកម្ពុជា ដាច់ខាតត្រូវរកគ្រាប់បាល់ឈ្នះមីយ៉ាន់ម៉ា ឱ្យបានច្រើន ពោលគឺចាប់ពី ១០ គ្រាប់ឡើង ករណីម៉ាឡេស៊ី ឈ្នះអូស្ត្រាលី៕

អត្ថបទ៖ មន្នីរ័ត្ន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


