ព័ត៌មានអន្ដរជាតិ
ពិតឬអត់ ទឹកធ្លាក់ដែលខ្ពស់ជាងគេនៅចិន មានបង្កប់បំពង់ទុយោបង្ហូរទឹក?
ទឹកធ្លាក់ភ្នំ Yuntai គឺជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញមួយ និងជាទឹកធ្លាក់ដែលមានកម្ពស់ខ្ពស់ជាងគេបំផុតក្នុងប្រទេសចិន ដែលស្ថិតនៅលើផ្ទៃដី ២៨០គីឡូម៉ែត្រការ៉េ នៃខេត្ត Henan ដែលទាក់ទាញភ្ញៀវទេសចរប្រមាណជាង ៧លាននាក់ជារៀងរាល់ឆ្នាំ។ ទឹកធ្លាក់កម្ពស់ ៣១៤ម៉ែត្រនេះ កំពុងទាញយកចំណាប់អារម្មណ៍ពីអ្នកប្រើប្រាស់បណ្ដាញសង្គម ពាក់ព័ន្ធនឹងវីដេអូមួយដែលបង្ហោះកាលពីពេលថ្មីៗកន្លងទៅ បង្ហាញថា នៅលើកំពូលភ្នំចំកន្លែងដែលទឹកធ្លាក់ មានការដាក់បង្កប់នូវបំពង់ទុយោទឹក ពោលគឺមិនមែនជាទឹកធ្លាក់ធម្មជាតិនោះឡើយ។

ជាការឆ្លើយតបនឹងបញ្ហានេះ ក្រុមការងារនៅតំបន់ទេសចរណ៍ភ្នំ Yuntai បានប្រាប់ទៅទូរទស្សន៍ចិន CCTV ថា ទុយោទឹកដែលដាក់នៅលើកំពូលភ្នំ គឺជារឿងពិតប្រាកដ មិនមែនជាព័ត៌មានប្រឌិតឡើយ។ យ៉ាងណាមិញ ការដាក់បង្កប់ទុយោបង្ហូរទឹកនេះ ធ្វើឡើងក្នុងគោលបំណងល្អប៉ុណ្ណោះ ដើម្បីបង្កើនទស្សនីយភាពទាក់ទាញទេសចរបន្ថែមទៀត នារដូវក្ដៅ ខណៈដែលនៅទីនោះមិនមានភ្លៀងធ្លាក់គ្រប់គ្រាន់នោះទេ។
ប្រភពដដែល បានបញ្ជាក់ទៀតថា ទឹកដែលបង្ហូរចេញពីទុយោនេះ គឺជាទឹកធម្មជាតិ បូមចេញពីក្រោមដី ហើយវានឹងមិនបង្កផលប៉ះពាល់អ្វីឡើយចំពោះតំបន់ទេសចរណ៍ទឹកធ្លាក់ភ្នំ Yuntai។
សូមបញ្ជាក់ថា នេះមិនមែនជាលើកដំបូងឡើយ ដែលចិនបានប្រើប្រាស់មធ្យោបាយសិប្បនិម្មិត ជួយបង្កើនទស្សនីយភាពទឹកធ្លាក់។ កាលពីឆ្នាំ២០០៦កន្លងទៅ ទឹកធ្លាក់ Huangguoshu ដែលជាតំបន់ទេសចរណ៍ដ៏ល្បីមួយនៅភាគនិរតីខេត្ត Guizhou ក៏ធ្លាប់ត្រូវបានដាក់បំពង់ទុយោជួយបង្ហូរទឹកធ្លាក់ពីទំនប់ដែលនៅក្បែរៗនោះផងដែរ នៅអំឡុងរដូវក្ដៅម្ដងៗ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


