ព័ត៌មានអន្ដរជាតិ
បុរសបរទេសម្នាក់ ក្អករ៉ាំរ៉ៃរយៈពេលច្រើនឆ្នាំ ក្រោយឆ្លុះអេកូ បែររកឃើញសក់ក្នុងបំពង់ ក
គេហទំព័របរទេស Indianexpress បានរាយការណ៍ករណីចម្លែកលើបុរសជនជាតិអូទ្រីសអាយុ ៥២ឆ្នាំម្នាក់ ទទួលរងនូវជំងឺដ៏កម្រមួយគឺសក់ដុះនៅក្នុងបំពង់ក បន្ទាប់ពីជាជក់បារីអស់រយៈពេលជាង ៣០ ឆ្នាំ ហើយមានការក្អករ៉ាំរ៉ៃនិងរលាកក្នុងបំពង់ bronchial អស់រយៈពេលជាយូរ។
យោងតាមរបាយការណ៍នៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ American Journal of Case Reports លក្ខខណ្ឌនេះត្រូវបានគេហៅថា ការលូតលាស់សក់ Endotracheal។

ដំបូងឡើយ គាត់ចាប់ផ្តើមស្អក ពិបាកដកដង្ហើម និងក្អកមិនចេញ គាត់ត្រូវទៅជួបគ្រូពេទ្យជាលើកដំបូងក្នុងឆ្នាំ ២០០៧ ដែលគ្រូពេទ្យបានរកឃើញការរលាក និងរោមជាច្រើនដុះនៅក្នុងបំពង់ក។ អ្នកជំងឺបានរាយការណ៍ថា ពីមុនគាត់បានក្អកហើយរកឃើញសក់ប្រវែង ៥ សង់ទីម៉ែត្រ និងបានសារភាពថា គាត់បានជក់បារីតាំងពីឆ្នាំ ១៩៩០ មក។
មូលហេតុដែលបុរសនោះមានសក់នៅក្នុងក ដោយសារតែនៅអាយុ ១០ ឆ្នាំ គាត់បានធ្វើការវះកាត់ tracheotomy ដែលពាក់ព័ន្ធនឹងការកាត់បំពង់ខ្យល់ ដោយអនុញ្ញាតឲ្យបំពង់ខ្យល់ដាក់នៅនឹងកន្លែងដើម្បីជួយអុកស៊ីសែនទៅដល់សួត។ ការបើកត្រូវបានបិទនៅពេលក្រោយដោយប្រើស្បែក និងឆ្អឹងខ្ចីពីត្រចៀករបស់គាត់ ហើយតំបន់នេះបានក្លាយជាកន្លែងបណ្តុះសក់ជាបន្តបន្ទាប់។ របាយការណ៍បានបញ្ជាក់បន្ថែមទៀតថា រយៈពេល ១៤ ឆ្នាំជាប់គ្នា បុរសរូបនេះបានទៅមន្ទីរពេទ្យជារៀងរាល់ឆ្នាំ ដើម្បីដកសក់ចេញ។ តាមវេជ្ជបណ្ឌិតព្យាបាលសក់ដុះចេញមកពីទម្លាប់ជក់បារី។
វេជ្ជបណ្ឌិត ChandraVeer Singh អ្នកឯកទេសខាងជំងឺមហារីកក្បាល និងក មានប្រសាសន៍ថា មូលហេតុពិតប្រាកដនៃការលូតលាស់សក់មិនត្រូវបានគេដឹងនោះទេ។ ប៉ុន្តែការប៉ះពាល់នឹងផ្សែងបារីរយៈពេលយូរអាចបំផ្លាញ និងរលាកជាលិកាក្នុងបំពង់ក។ នេះអាចប្រែក្លាយកោសិកាដើមទៅជាឫសសក់ បណ្តាលឲ្យសក់ដុះនៅតំបន់រសើបនៃក។
លោកវេជ្ជបណ្ឌិត Singh ក៏បាននិយាយលម្អិតដែរថា ជាពិសេស អ្នកជំងឺអាចជួបប្រទះនឹងការដកដង្ហើមខ្លី ឈឺបំពង់ក ក្អករ៉ាំរ៉ៃ ស្រមុក ស្អក និងរលាក ដែលបណ្តាលឲ្យមានអារម្មណ៍មិនស្រួល និងខកចិត្តជាមួយនឹងសក់ដែលតែងតែព្យួរនៅជុំវិញក។ វាក៏បង្កើនហានិភ័យនៃការឆ្លងមេរោគផ្លូវដង្ហើមផងដែរ។ សម្រាប់ការព្យាបាលការលូតលាស់សក់នៅក នេះអាចត្រូវបានធ្វើដោយការកាត់សក់ជាមួយនឹង endoscopic argon plasma coagulation ដោយប្រើអង់ទីប៊ីយ៉ូទិក ប្រឆាំងនឹងការរលាក និងថ្នាំសំលាប់មេរោគ ហើយការឈប់ជក់បារីក៏ជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយក្នុងការទប់ស្កាត់ការលូតលាស់សក់ bronchial ផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖លោកយាយ ជប៉ុន អាយុ ៩៣ ឆ្នាំ ប្រាប់អាថ៌កំបាំងអាយុវែងដូចមនុស្សវ័យ ៣៦ ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


