Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តតាកែវថ្មី ឱ្យទម្លាក់ប៉ាណូស្រាបៀរចោល ជំនួសមកវិញប៉ាណូទឹកបរិសុទ្ធ ឬខ្លឹមសារអប់រំ​

បានផុស

នៅ

លោក វ៉ី សំណាង អភិបាលខេត្តតាកែវ ស្នើឱ្យមន្ទីរពាណិជ្ជកម្មខេត្ត ចចារជាមួយក្រុមហ៊ុនស្រាបៀរ ដើម្បីទម្លាក់ចោលផ្ទាំងពាណិជ្ជកម្មស្រាបៀរលើដីរបស់រដ្ឋ ត្រូវប្ដូរមកដាក់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មណាដែលជាសារអប់រំសម្រាប់ពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលខេត្តតាកែវដែលទើបចូលកាន់តំណែងថ្មី ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ ជាលើកដំបូង នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ។

លោក វ៉ី សំណាង បញ្ជាក់ដូច្នេះថា«យើងត្រូវហាមដាច់ខាតចំពោះការផ្សាយពាណិជកម្មដែលពាក់ព័ន្ធទៅនិងគ្រឿងញៀន គ្រឿងស្រវឹង និងល្បែងស៊ីសង ដែលបញ្ហាទាំង៣ខាងលើ មិនមាននៅក្នុងគំនិតរបស់គណៈអភិបាលខេត្តទេ»

គួររម្លឹកថា លោក វ៉ី សំណាង ធ្លាប់ឱ្យមន្ត្រីជំនាញទម្លាក់ចោលផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរចោលម្ដងរួចមកហើយកាលពីលោក កាន់តំណែងជាអភិបាលខេត្តកំពង់ស្ពឺ។ កាលណោះ ខេត្តកំពង់ស្ពឺទម្លាក់ផ្ទាំងផ្សព្វផ្សាយស្រាបៀរចោល ជំនួសមកវិញដោយផ្ទាំងផ្សព្វផ្សាយតំបន់ទេសចរណ៍ក្នុងខេត្ត សារអប់រំជាដើម។

ជាការកត់សម្គាល់ វិធានការទម្លាក់ផ្ទាំងផ្សព្វផ្សាយក្នុងខេត្តកំពង់ស្ពឺរបស់លោក វ៉ី​ សំណាង កាលពីពេលកន្លងទៅ គឺទទួលបានការសាទរច្រើនពីសំណាក់សាធារណជន នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយបានចាត់ទុកថានេះជាសកម្មភាពដ៏ល្អមួយ គិតគូរខ្ពស់ចំពោះសុខភាពពលរដ្ឋ ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងលើកស្ទួយដល់វិស័យទេសចរណ៍ក្នុងខេត្តកំពង់ស្ពឺផ្ទាល់តែម្ដង៕

ដោយ៖ ង៉ិល ណារ៉ាត់

ផ្ទាំងផ្សព្វផ្សាយតំបន់ទេសចរណ៍ ដែលខេត្តកំពង់ស្ពឺធ្លាប់ផ្សព្វផ្សាយជំនួសផ្ទាំងស្រាបៀរ។
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង១ ម៉ោង មុន

​រង្វង់​កប់ពពក丨ផ្ទះធំប្រណិតនៅ La Vista ONEសញ្ញាសម្គាល់ខ្ពស់បំផុតនៅភ្នំពេញ!

កីឡា៤ ម៉ោង មុន

ពិធី​បើក​ការ​ប្រកួត​តេក្វាន់ដូ ITF៖ ឯកឧត្ដម​ ហ៊ុន​ ម៉ានី កីឡាជាស្ពានដ៏សំខាន់ក្នុងការរក្សាទំនាក់ទំនង

ព័ត៌មានជាតិ៤ ម៉ោង មុន

ភាគីថៃនៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រក​ព្រំដែនកម្ពុជា-ថៃមួយចំនួន​ឡើង​វិញ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

IDF៖ អ៊ីស្រាអែល​ជិត​សម្រេច​​គោលដៅ​គ្រប់គ្រង៧៥%នៃ​តំបន់​ហ្គាហ្សា

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ពលរដ្ឋនៅខណ្ឌដង្កោម្នាក់ បាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី និងផ្ទះសម្បែងច្បាប់ដើម ហើយមិនទទួលខុសត្រូវចំពោះអ្នកដែលរើសបានយកទៅប្រើប្រាស់ខុសច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម