ព័ត៌មានអន្ដរជាតិ
ណាតូមួយប្រទេសភ័យថា បើអ៊ុយក្រែន ចូលជាសមាជិកមែន សង្គ្រាមលោកនឹងផ្ទុះ
ពេលនេះមានរដ្ឋណាតូមួយប្រទេសទៀតហើយ បានចេញមុខព្រមានខ្លាំងៗចំពោះសមាជិកភាពរបស់អ៊ុយក្រែន ដោយអះអាងថា បើទីក្រុងកៀវ ចូលរួមក្នុងសម្ព័ន្ធភាពយោធាដឹកនាំដោយអាមេរិកមែន ច្បាស់ណាស់ សង្គ្រាមលោកលើកទី៣ នឹងផ្ទុះឡើងជាក់ជាមិនខានឡើយ។

ការព្រមាននេះគឺចេញពីមាត់នាយករដ្ឋមន្ត្រីស្លូវ៉ាគី Robert Fico ដែលទើបធូរស្រាលពីរបួស ក្រោយការប៉ុនប៉ងធ្វើឃាត កាលពីខែឧសភា ហើយត្រូវបានចុះផ្សាយដោយគេហទំព័រ RT នៅថ្ងៃសុក្រទី១២ខែកក្កដាឆ្នាំ២០២៤។
លោកបានចេញសារជាវីដេអូខ្លីមួយ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីឆ្លើយតបទៅនឹងពង្រាងសេចក្តីថ្លែងការណ៍ចុងក្រោយ នៃកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់អង្គការណាតូ ដែលសេចក្តីព្រាងនោះត្រូវបានគេរាយការណ៍ថា ក៏មានដាក់បញ្ចូលទាំងការជួយជ្រោមជ្រែងធ្វើយ៉ាងណាឲ្យអ៊ុយក្រែន ចូលជាសមាជិកណាតូឲ្យខាងតែបានផងដែរ។

លោក Fico និយាយថា “ខ្ញុំយល់ពីបំណងអ៊ុយក្រែន ប៉ុន្តែសមាជិកភាពរបស់ប្រទេសនេះ នៅក្នុងអង្គការណាតូ ច្បាស់ជាបញ្ឆេះឲ្យមានសង្គ្រាមលោកលើកទីបី ជាក់ជាមិនខានឡើយ។ ត្បិតមើលទៅត្រឹមត្រូវ តែយើងក៏នៅមិនឆ្ងាយពីសង្គ្រាមនោះប៉ុន្មានដែរ ទោះគ្មានអ៊ុយក្រែន។ ស្លូវ៉ាគី និងសមាជិកសភារបស់ខ្លួន មិនយល់ព្រមដាច់ខាត ចំពោះសមាជិកភាពអ៊ុយក្រែន”។
សូមបញ្ជាក់ថា ស្លូវ៉ាគី មិនមែនជាសមាជិកណាតូតែមួយទេ ដែលប្រឆាំងមិនឲ្យអ៊ុយក្រែន ចូលរួមជាមួយប្លុកយោធានេះ ពោលគឺកាលពីថ្ងៃពុធ ហុងគ្រី ក៏បដិសេធដែរ ដោយរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសនេះគឺលោក Peter Szijjarto បានប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុងវ៉ាស៊ីនតោនថា “សមាជិកភាពរបស់អ៊ុយក្រែនក្នុងប្លុកនេះ នឹងបង្កឲ្យមានជម្លោះដោយផ្ទាល់ រវាងរុស្ស៊ីនិងណាតូ”។

ប្លុកដែលដឹកនាំដោយសហរដ្ឋអាមេរិកមួយនេះ ត្រូវបានគេរំពឹងថា នឹងផ្តល់ជំនួយយោធាក្នុងទំហំទឹកប្រាក់ប្រមាណ ៤៣.៣ពាន់លានដុល្លារទៀត ទៅឲ្យអ៊ុយក្រែននៅឆ្នាំក្រោយ ហើយថែមទាំងគាំទ្រសមាហរណកម្មអឺរ៉ូ-អាត្លង់ទិកទៀតផង ប៉ុន្តែការដាក់បញ្ចូលទីក្រុងកៀវ ទៅក្នុងបញ្ជីសមាជិក អាចធ្វើឡើងបានតែនៅពេលសម្ព័ន្ធមិត្តទាំងអស់យល់ព្រម និងបំពេញគ្រប់លក្ខខណ្ឌប៉ុណ្ណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ណាតូ ស្ដីឲ្យចិន ថាជាអ្នកចាក់ឲ្យមានភ្លើងសង្គ្រាមនៅអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


