KPT+
កល្យាណមិត្តដែលកម្ររកបានមានចំណុចទំាង ២០ នេះ
មិត្តល្អ ពិតជាកម្ររកបានណាស់! ព្រោះអ្វី? ព្រោះមិត្តល្អ មិនមែនជាមិត្តដែលមានតែឈ្មោះ ឬស្គាល់គ្នាពេលដើរសប្បាយ ពេលមានលុយ មានអំណាចទេ គឺមិត្តដែលអាចរួមសុខរួមទុក្ខជាមួយគ្នាមិនថា កាលៈទេសៈបែបណាក៏ដោយ។

សញ្ញាសម្គាល់ទំាង២០ខាងក្រោមបញ្ជាក់ថា អ្នកកំពុងតែមានសំណាងមានមិត្តពិតប្រាកដ ហើយត្រូវចេះថែរក្សាគ្នា!
១. ប្រាប់រឿងសម្ងាត់ឲ្យគ្នាស្ដាប់ និងសូម្បីរឿងខ្មាសអៀនក៏អាចនិយាយគ្នាបានដោយទំនុកចិត្ត មិនខ្លាចការផ្សាយបន្ត។
២. ឧស្សាហ៍ចំណាយពេលលេងសើចជាមួយគ្នា ទោះគ្មានអ្វីដែលគួរឲ្យអស់សំណើច ក៏អាចសើចបានចេញពីចិត្ត។
៣. ចែករំលែកបទពិសោធន៍ថ្មីចាស់ជាមួយគ្នាដោយមិនចេះធុញទ្រាន់។
៤. បើមាននរណាម្នាក់ឃ្លាន ម្នាក់ទៀតនឹងរត់ទិញអាហារឲ្យដោយមិនរអ៊ូរទាំ។
៥. បើម្នាក់ណាត្រូវចេញទៅឆ្ងាយពីរបីខែឬជាឆ្នាំ នៅពេលជួបគ្នាវិញ ទំនាក់ទំនងរបស់ពួកយើងនៅតែដូចដើម។
៦. ឧស្សាហ៍មានដំណើរកម្សាន្តជាមួយគ្នា។
៧. មិនលួចចាក់គ្នាពីក្រោយ ឬហែកហួរគ្នា ទោះខឹងគ្នាយ៉ាងណា។
៨. ប្រាប់គ្នាឬបង្អាប់គ្នាត្រង់ៗ បើមានម្នាក់តែងខ្លួនមិនសមរម្យ។
៩. ជូនអំណោយឲ្យគ្នាដោយគ្មានការទាមទារឬចង់បានសំណងត្រឡប់។
១១. ជាមនុស្សទី១ ដែលយើងអាចហៅបាន នៅពេលមានទុក្ខធុរៈឬត្រូវការបន្ទាន់។
១១. ឈ្លោះគ្នាយ៉ាងណា ក៏អាចត្រូវគ្នាវិញ។
១២. ស្រឡាញ់សាច់ញាតិបងប្អូនគ្នា ដូចសាច់ញាតិខ្លួនឯង។
១៣. យើងអាចយំដោយមិនខ្មាសចំពោះមុខគេ នឹងអាចផ្អែកស្មាគេបានពេលជួបទុក្ខ។
១៤. បើយើងមានសង្សារមិនល្អ ពួកគេជេរស្ដីមិនឲ្យទាក់ទង ធ្វើខ្លួនដូចឪពុកម្ដាយរបស់យើងអ៊ីចឹង។
១៥. មិនចេះគុំគួន មិនប្រកាន់ទោស និងមិនចាប់កំហុសគ្នា។
១៦. ឧស្សាហ៍បង្ហោះរូបគ្នាលើបណ្ដាញសង្គម ជាពិសេសចូលចិត្តធ្វើបាបគ្នាដោយបង្ហោះរូបអាក្រក់ៗ។
១៧. មិនកុហកគ្នា និងមិននិយាយបំផ្លើសពីយើងប្រាប់អ្នកដទៃ។
១៨. សរសើរគ្នាផង បង្អាប់គ្នាផង តែមិនងាយឈ្លោះគ្នាទេ។
១៩. លើកទឹកចិត្ត និងគាំទ្រក្ដីស្រមៃរបស់យើង។
២០. បារម្ភពីគ្នាជាងសង្សារយើង។
បន្ទាប់ពីអានហើយ តើអ្នកមានមានមិត្តដូចនេះប៉ុន្មានចំណុចដែរ?
ប្រែសម្រួល៖ សន្យា
ប្រភព៖ EF
ចុចអាន៖ មិត្ត ៣ ប្រភេទដែលគួរឱបក្រសោបឱ្យបានក្នុងជីវិតរស់នៅ
ចុចអាន៖ ដើម្បីអាជីព ដើម្បីមានជីវិតថ្មីដែលល្អជាងនេះ ស្រីៗត្រូវចេះផ្លាស់ប្ដូរ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ