ព័ត៌មានអន្ដរជាតិ
លោក ត្រាំ រៀបរាប់ដំណើររឿង ធ្វើឲ្យគាត់រួចផុតពីចង្កូមមច្ចុរាជ
អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃចន្ទទី១៥ខែកក្កដាឆ្នាំ២០២៤ថា លោកគិតថាខ្លួនឯង ស្លាប់បាត់ទៅហើយ បន្ទាប់ពីត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារ ហើយបានរៀបរាប់ពីដំណើររឿងដែលអាចឲ្យគាត់រួចជីវិតពីចង្កូមមច្ចុរាជ។

ថ្លែងទៅកាន់កាសែត New York Post ពេលកំពុងធ្វើដំណើរទៅកាន់ទីក្រុង Milwaukee សម្រាប់សន្និបាតជាតិរបស់គណបក្សសាធារណរដ្ឋ លោកត្រាំ និយាយថា “ខ្ញុំគិតថា ខ្ញុំមិនអាច នៅទីនេះបានទេ ខ្ញុំគិតថាខ្ញុំស្លាប់បាត់ទៅហើយ សូម្បីគ្រូពេទ្យក៏មិននឹកស្មានដល់ដែរ”។
ដោយរៀបរាប់ពីការរួចជីវិតដ៏មិននឹកស្មានដល់នេះ លោកប្រាប់ថា “បើខ្ញុំមិនងាកក្បាលទៅខាងស្ដាំដើម្បីអានតារាងស្តីពីជនអន្តោប្រវេសន៍ខុសច្បាប់នៅលើអេក្រង់ទេនោះ ប្រហែលជាគ្រាប់កាំភ្លើងមិនមែនហោះមកត្រូវស្លឹកត្រចៀកខាងស្តាំ បង្កជារបួសហូរឈាមអ៊ីចឹងទេ”។

តាមពិតទៅ ភ្លាមៗពេលគាត់ត្រូវគ្រាប់កាំភ្លើង ភ្នាក់ងារសម្ងាត់ បាននាំគាត់ចុះពីឆាក ប៉ុន្តែគាត់រឹងចចេស ដោយចង់បន្តនិយាយទៅកាន់អ្នកគាំទ្រទៀត។ យ៉ាងណា ភ្នាក់ងាររបស់គាត់ប្រាប់ថា មិនមានសុវត្ថិភាពឡើយ គាត់ត្រូវតែទៅមន្ទីរពេទ្យ។
ស្របពេលជាមួយគ្នានោះដែរ លោកបានសរសើរសេវាសម្ងាត់ សម្រាប់វីរភាពរបស់ពួកគេ និងការដែលពួកគេបានបាញ់តបទៅអ្នកលបបាញ់ ដែលស្ថិតនៅលើដំបូលផ្ទះក្នុងចម្ងាយប្រហែល១២០ម៉ែត្រ ពីឆាកដែលគាត់កំពុងថ្លែង។

សូមបញ្ជាក់ជាថ្មី លោក ត្រាំ ត្រូវខ្មាន់កាំភ្លើងឈ្មោះ Thomas Matthew Crooks លបបាញ់ប្រហារចំនួន៩គ្រាប់ ខណៈពេលលោក ចូលរួមក្នុងពិធីជួបជុំអ្នកគាំទ្រសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតនៅទីក្រុង Butler នៃរដ្ឋ Pennsylvania។
មនុស្ស២នាក់ត្រូវបានសម្លាប់ ក្នុងនោះមានម្នាក់ជាខ្មាន់កាំភ្លើង និងម្នាក់ជាអ្នកចូលរួមពិធីជួបជុំ ខណៈ២នាក់ទៀត រងរបួសធ្ងន់។ យ៉ាងណា លោក ត្រាំ មិនគ្រោះថ្នាក់ដល់អាយុជីវិតទេ គ្រាន់តែរបួសត្រង់ត្រចៀកប៉ុណ្ណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រកឃើញគ្រឿងផលិតគ្រាប់បែក ក្នុងរថយន្តនិងផ្ទះខ្មាន់កាំភ្លើង ដែលបាញ់លោក ត្រាំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


