សន្តិសុខសង្គម
ពលរដ្ឋរស់នៅខណ្ឌសែនសុខ រអ៊ូរទាំពីបញ្ហាប្រមូលសំរាមយឺតយ៉ាវរបស់ក្រុមហ៊ុនគ្រប់គ្រងកាកសំណល់
សំរាមនៅតែជាប្រធានបទនៃការជជែកគ្នាប្រចាំថ្ងៃរបស់ពលរដ្ឋអ្នករស់នៅក្នុងរាជធានី។ វាគឺជាការរអ៊ូរទាំអំពីភាពយឺតយ៉ាវនៃការប្រមូលសំរាមផង និងការបង្ហាញអារម្មណ៍អំពីភាពខ្វះអនាម័យនៅតាមដងផ្លូវ ដែលសម្បូរទៅដោយសំរាម។ សំរាមដែលពេលខ្លះ បានរាយប៉ាយនៅតាមដងផ្លូវ ដោយសារតែពលរដ្ឋមួយចំនួនមិនបានចូលរួមសម្អាតវេចខ្ចប់ឲ្យបានត្រឹមត្រូវហើយខ្វះខាតការយល់ដឹងផ្នែកបរិស្ថាន។

ជាក់ស្តែងប្រជាពលរដ្ឋរស់ក្នុងមូលដ្ឋានខណ្ឌសែនសុខ បានលើកឡើងថា បញ្ហាប្រមូលសំរាមចេញពីតំបន់ពួកគាត់ នៅតែមានការយឺតយ៉ាវ មានចន្លោះ៣ទៅ៥ថ្ងៃទើបមកយកម្តង ពេលខ្លះឈានដល់ពេញមួយសប្តាហ៍ក៏មាន ធ្វើបាត់បង់ សោភ័ណភាពតាមដងផ្លូវ។
ប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរ និងក្រុមហ៊ុនគ្រប់គ្រងកាកសំណល់រាជធានីភ្នំពេញ មេត្តាជួយពន្លឿនការប្រមូលសំរាមអោយបានទាន់ពេលវេលា ព្រោះទុកយូរច្រើនថ្ងៃធំក្លិនស្អុយបំពុលបរិស្ថានផងដែរ។

សូមរំលឹកថា កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញបានផ្តល់សិទ្ធិដល់ក្រុមហ៊ុនចំនួន៣ ប្រតិបត្តិការប្រមូលសំរាមក្នុងរាជធានីភ្នំពេញ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាស៍ថា ក្រុមហ៊ុនចំនួន ៣ នោះមាន ក្រុមហ៊ុន Cintri ក្រុមហ៊ុន 800 SUPER និងក្រុមហ៊ុន Mizuda Group ដោយបែងចែកជា៣តំបន់ គឺតំបន់ទី១ មាន៥ខណ្ឌ គឺខណ្ឌទួលគោក ខណ្ឌឬស្សីកែវ ខណ្ឌសែនសុខ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ ដែលដេញថ្លៃឈ្នះដោយក្រុមហ៊ុន 800 SUPER ។ ចំណែកឯតំបន់ទី២មាន៥ខណ្ឌ គឺខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ដែលដេញថ្លៃឈ្នះដោយក្រុមហ៊ុនMizuda Group។ និងតំបន់ទី៣ មាន៤ខណ្ឌ គឺខណ្ឌចំការមន ខណ្ឌបឹងកេងកង ខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ ដែលដេញថ្លៃឈ្នះដោយក្រុមហ៊ុន Cintri៕
អត្ថបទ៖ សំណាង





-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់