ព័ត៌មានអន្ដរជាតិ
មូលហេតុដែលទីក្រុងតូចៗច្រើននៅម៉ិកស៊ិកបដិសេធចាក់វ៉ាក់សាំងកូវិដ-១៩
សម្រាប់ប្រធានាធិបតីម៉ិចស៊ិក Andrés Manuel López Obrador ការចាក់វ៉ាក់សាំងពលរដ្ឋម៉ិចស៊ិកទាំងអស់ជាការទទួលខុសត្រូវសុខមាលភាពជាតិ និងយុត្តិធម៌សង្គម។
លោកបាននិយាយកាលពីថ្ងៃទី១៥ ខែកុម្ភៈដែលជាសន្និសីទកាសែតប្រចាំថ្ងៃរបស់លោក មួយសប្តាហ៍ បន្ទាប់ពីវិលត្រឡប់មកកាន់សកម្មភាពសាធារណៈវិញថា ៖«វ៉ាក់សាំងនឹងចាប់ផ្តើមមកដល់បន្តិចៗម្តង»។
លោកថា ៖«ថ្ងៃនេះ យើងចាប់ផ្តើមផែនការចាក់វ៉ាក់សាំង ហើយវាមិនអាចឈប់បានទេ។ យើងបន្តផ្តោតលើគោលដៅនៃការចាក់វ៉ាក់សាំងដល់មនុស្សទាំងអស់ ដែលជាការត្រៀមអាទិភាព»។

ប៉ុន្តែមានសញ្ញាច្បាស់ណាស់ថា មិនមែនពលរដ្ឋម៉ិចស៊ិកទាំងអស់សុទ្ធតែត្រៀមខ្លួនទទួលយកការចាក់វ៉ាក់សាំងនោះទេ។
នៅទីក្រុងតូច Aldama ជាទីប្រជុំជនមួយដែលមានប្រជាពលរដ្ឋប្រមាណ៧០០០នាក់នៅភាគខាងជើងរដ្ឋ Chiapas ប្រទេសម៉ិចស៊ិកូ មានមនុស្សមួយចំនួននិយាយថា ពួកគេនឹងមិនចាក់វ៉ាក់សាំងទេ ដោយមិនគិតពីផែនការថ្នាំបង្ការណាមួយ ឬវ៉ាក់សាំងមកពីប្រភពណានោះ។
ស្ត្រីឈ្មោះ María Magdalena López Santís អ្នករស់នៅទីក្រុង Aldama បានប្រាប់ CNN ថា ៖«ហេតុអ្វីបានជាយើងត្រូវចាក់វ៉ាក់សាំង? ខ្ញុំអត់ឈឺទេ។ វាមិនល្អទេ បើពួកគេព្យាយាមបង្ខំពួកយើងឲ្យចាក់វ៉ាក់សាំងនោះ។ ខ្ញុំមិនដឹង»។
សហគមន៍ជនជាតិដើមដូចជាទីក្រុង Aldama មានប្រវត្តិមិនទុកចិត្តចំពោះរដ្ឋាភិបាលសហព័ន្ធ។ ថ្នាក់ដឹកនាំសហគមន៍និយាយថា ក្នុងករណីល្អបំផុត ពួកគាត់ត្រូវបានគេមិនអើពើ។ ក្នុងករណីអាក្រក់បំផុត ពួកគេត្រូវបានរំលោភយកដីធ្លី ការរើសអើង ការរំលោភបំពាន និងធ្វើទុក្ខបុកម្នេញ។ នៅពេលនេះ វាហាក់ដូចជាខ្វះព័ត៌មាន និងទ្រឹស្តីឃុមឃិតដែលសាយភាយនៅក្នុងតំបន់ដូចជា ភ្លើងឆេះព្រៃជាដើមដែលធ្វើឲ្យស្ទាក់ស្ទើររឿងវ៉ាក់សាំង។
លោក Tomás López Pérez លេខាទីក្រុង Aldama បានប្រាប់ CNN ថា ប្រជាជននៅទីនេះរាប់បញ្ចូលទាំងខ្លួនលោកផង ជឿជាក់យ៉ាងខ្លាំងថា វ៉ាក់សាំងអាចមានផលអាក្រក់ច្រើនជាងល្អ។
លោកថា ៖«អ្នកភូមិមិនទទួលបានព័ត៌មានត្រឹមត្រូវពីបញ្ហានេះទ។ ដោយសារយើងអត់ដឹងអ្វីដែលវ៉ាក់សាំងត្រូវបានបង្កើតឡើង។ យើងជឿថា ពួកគេមានផ្ទុកវីរុសកូវិដ-១៩។ នេះហើយជាហេតុផលចម្បងដែលប្រជាពលរដ្ឋមិនចង់ចាក់វ៉ាក់សាំង»។
ដោយសារតែមនុស្សភាគច្រើននៅសហគមប្រជុំជនទាំងនោះទំនាក់ទំនងគ្នាជាភាសាកំណើតដើម ដូច្នេះព័ត៌មានរបស់រដ្ឋាភិបាលអំពីយុទ្ធសាស្ត្រការពារកូវិដ-១៩ ពួកគេមិនសូវទទួលបាន។
ប៉ុន្តែប្រជាពលរដ្ឋនៅ Aldama ល្អម្យ៉ាងដែរ ពីព្រោះពួកគេភាគច្រើនកម្រធ្វើដំណើរទៅទីក្រុងធំៗ ហើយក៏កម្រមានមនុស្សធ្វើដំណើរទៅទីប្រជុំជននេះដែលធ្វើឲ្យបញ្ហាប្រឈមនឹងជំងឺឆ្លងមានភាគរយតិចតូចបំផុត។
មន្ត្រីមូលដ្ឋានបាននិយាយដោយមោទនភាពថា គ្មាននរណាម្នាក់បានឆ្លងជំងឺនេះទេ ទោះជាមន្ត្រីសុខាភិបាលមិនបានបញ្ជាក់ក៏ដោយ។ ទោះបីជាយ៉ាងណា ទីប្រជុំនេះក៏ត្រូវបានបិទជាច្រើនខែ នៅពេលដែលរដ្ឋាភិបាលសហព័ន្ធបានដាក់បំរាមទូទាំងប្រទេស។
លោក Adolfo Victorio López Gómez អភិបាលទីក្រុ Aldama បាននិយាយថា លោកដ៏បានផ្តល់តម្លៃដល់ឱសថបុរាណដែលធ្វើឲ្យមានផលប៉ះពាលទាបពីជំងឺកូវិដ-១៩នៅទីក្រុងនេះ និងជឿជាក់លើប្រសិទ្ធភាពរបស់វា។
López ប្រាប់ថា ៖«សំណាង យើងមានវិធីសាស្ត្រពីដូនតារបស់យើងដែលបន្សល់ទុកឲ្យយើងប្រើថ្នាំបុរាណ ហើយយើងបានណែនាំដល់ក្មេងៗជំនាន់ក្រោយឲ្យចេះ។ វាជួយយើងច្រើនណាស់»។
ទីក្រុងតូចៗដូចជា Aldama ជាទីប្រជុំជនស្វយ័ត។ រដ្ឋធម្មនុញ្ញម៉ិចស៊ិកអនុញ្ញាតឲ្យទីក្រុងតូចៗ ឬទីប្រជុំជនទាំងនោះគ្រប់គ្រងខ្លួនឯងដែលស្ថិតក្រោមគោលការណ៍ប្រពៃណី និងទំនៀមទម្លាប់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


