ព័ត៌មានអន្ដរជាតិ
ស្លាប់១១នាក់ បាត់ខ្លួន៣០នាក់ ក្នុងហេតុការណ៍បាក់ស្ពាននៅចិនព្រោះភ្លៀងធ្លាក់ខ្លាំង
ទីភ្នាក់ងារសារព័ត៌មានចិន Xinhua បានចុះផ្សាយនៅថ្ងៃទី២០ ខែកក្កដានេះថា មនុស្ស១១នាក់ បានបាត់បង់ជីវិត និង៣០នាក់ផ្សេងទៀតបាត់ខ្លួន នៅពេលដែលស្ពានមួយនៅភាគខាងជើងប្រទេសចិនបានបាក់រលំ ចំពេលកំពុងមានភ្លៀងធ្លាក់ខ្លាំង។

នាយកដ្ឋានទំនាក់ទំនងសាធារណៈខេត្ត Shaanxi បានឲ្យដឹងថា ហេតុការណ៍នេះ កើតឡើងនៅក្នុងទីក្រុង Shangluo ហើយស្ពានបានបាក់រលំនៅម៉ោងប្រហែល ៨ និង៤០នាទីយប់ថ្ងៃទី១៩ ខែកក្កដា ដោយសារតែមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ភ្លាមៗ។
យោងតាម Xinhua បានឲ្យដឹងថា ប្រតិបត្តិការជួយសង្គ្រោះបានដំណើរការរហូតព្រឹកថ្ងៃទី២០ ខែកក្កដា ដោយរថយន្តចំនួន៥គ្រឿងមកទល់ពេលនេះបានស្រង់ចេញពីទឹក។
សូមបញ្ជាក់ថា តំបន់ជាច្រើននៃភាគខាងជើង និងកណ្តាលនៃប្រទេសចិន បានរងការវាយប្រហារដោយព្យុះទឹកភ្លៀងចាប់តាំងពីថ្ងៃទី១៦ ខែកក្កដា ដែលបានបណ្តាលឲ្យកើតមានជាគ្រោះទឹកជំនន់ និងការខូចខាតយ៉ាងដំណំ។
កាលពីថ្ងៃទី១៩ ខែកក្កដា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់៥ នាក់បានស្លាប់ និង ៨នាក់ទៀតបាត់ខ្លួន បន្ទាប់ពីភ្លៀងបានបង្កឲ្យមានទឹកជំនន់ និងការរអិលបាក់ដីនៅក្នុងទីក្រុង Baoji ខេត្ត Shaanxi ។
ប្រទេសចិន កំពុងប្រឈមនឹងបញ្ហាអាកាសធាតុយ៉ាងធ្ងន់ធ្ងរ ដោយពាសពេញភាគខាងកើត និងខាងត្បូងមានភ្លៀងធ្លាក់ខ្លាំង ខណៈភាគខាងជើងវិញទទួលរងនូវរលកកម្ដៅជាបន្តបន្ទាប់៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


