Connect with us

ព័ត៌មានជាតិ

អស់រយៈពេល៨ថ្ងៃហើយ​ ឧទ្ធម្ភាគចក្រដែលបាត់ដាន ពុំទាន់មានតម្រុយនៅឡើយទេ

បានផុស

នៅ

ឈានចូលដល់ថ្ងៃទី០៨ អាកាសធាតុមានការប្រែប្រួលឆាប់រហ័សកាន់តែផ្តល់ការលំបាកដល់បងប្អូនកងទ័ព កងកម្លាំង ក្នុងការរុករក និងសង្គ្រោះ ឧទ្ធម្ភាគចក្រមួយគ្រឿង ដែលបានបាត់ដំណឹងតាំងពីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។
តែទោះជាយ៉ាងណាក៏ដោយ ក្រសួងការពារជាតិ អគ្គបញ្ជាការ កងទ័ពជើងគោក ជាពិសេសយោធភូមិភាគទី៥ នៅតែបន្តផែនការយុទ្ធសាស្រ្តក្នុងការរុករករហូតដល់បេសកកម្មនេះទទួលបានជោគជ័យ។ នេះបើតាមការជូនដំណឹងរបស់ក្រសួងការពារជាតិ នៅលើបណ្តាញសង្គមហ្វេសប៊ុកនាថ្ងៃទី ២០ ខែកក្កដានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រសួងការពារជាតិលោក ឈុំ​ សុជាត កាលពីថ្ងៃទី ១៨ កក្កដា បានឱ្យដឹងថា ដោយសារបញ្ហាភ្លៀងធ្លាក់ខ្លាំង បានបង្កជាការលំបាកដល់ប្រតិបត្តការរុករកឧទ្ធម្ភាគចក្រដែលបាត់ដាននៅតំបន់ជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងខេត្តកោះកុង។ លោកបញ្ជាក់ថា៖«នៅតំបន់ជួរភ្នំក្រវាញ ជាពិសេសចំណុចថ្មដា មេឃភ្លៀងខ្លាំង ខណៈដែលមានទឹកជន់ជោរនៅតាមអូរ ស្ទឹងមួយចំនួនដែលរំខានដល់ការរុករក»។


បើទោះបីជាមានការបង្កើនប្រតិបត្តការរុករក ប៉ុន្តែក្រុមជំនាញការ មិនទាន់រកឃើញចំណែក ឬតម្រុយណាមួយ ពាក់ព័ន្ធនឹងឧទ្ធម្ភាគចក្រ និងមនុស្ស២នាក់ ដែលបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រនេះនៅឡើយទេ។

ជាការកត់សម្គាល់ ប្រតិបត្តការរុករកនេះ មានទាំងការរុករកនៅលើផ្ទៃដីដោយថ្មើរជើង និងរុករកតាមរយៈឧទ្ធម្ភាគចក្រ ប៉ុន្តែការរុកពីលើតាមរយៈឧទ្ធម្ភាគចក្រ មិនអាចធ្វើឡើងដោយជាប់លាប់បានឡើយ ត្បិតថាអាកាសធាតុមិនអំណោយផល ហើយទីតាំងនោះមានខ្យល់ខ្លាំង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

Sokha Hotels

ព័ត៌មានពេញនិយម