សុខភាព
លោកស្រី ឱ វណ្ណឌីន ណែនាំ៨ចំណុច ដើម្បីភាពល្អប្រសើរនៃមណ្ឌលសុខភាពខេត្តឧត្តរមានជ័យ
លោកស្រី ឱ វណ្ណឌីន បានទៅឧត្ដរមានជ័យបំពេញបេសកកម្មការងារចាប់ពីថ្ងៃទី១៧ ដល់ទី១៩ ខែកក្កដា ឆ្នាំ២០២៤ និងចុះពិនិត្យមណ្ឌលសុខភាព៦កន្លែង រួមទាំងផ្តល់ការណែនាំ៨ចំណុចដើម្បីពង្រឹងសេវាសុខាភិបាលនៅមណ្ឌលសុខភាពខេត្តឧត្តមានជ័យ។ នេះបើតាមការឱ្យលើបណ្តាញហ្វេសប៊ុកលោកស្រី ថ្ងៃទី២០ ខែកក្កដា។

រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានលើកឡើងថា ខេត្តឧត្តរមានជ័យ គឺជាខេត្តទី១៣ នៃដំណើរបេសកកម្មការងារជំរុញ និងពង្រឹងការអនុវត្តស្ដង់ដានៃការទទួលស្គាល់គុណភាពសេវាសុខាភិបាលនៅកម្រិតមណ្ឌលសុខភាព។ ចំពោះ មណ្ឌលសុខភាពទាំង ៦កន្លែងនៅក្នុងខេត្តឧត្ដរមានជ័យ ដែលលោកស្រីបានចុះពិនិត្យ រួមមាន មណ្ឌលសុខភាពត្រពាំងប្រសាទ ត្រពាំងប្រិយ៍ គោកភ្លុក ឈូក គោកមន និងមណ្ឌលសុខភាពសំរោង។ ក្នុងឱកាសនេះ លោកស្រីបានចុះពិនិត្យមណ្ឌលសុខភាពចំនួន ៦កន្លែង និងដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំខេត្តទទួលបន្ទុកវិស័យសុខាភិបាល ដើម្បីបន្តជំរុញការធ្វើឱ្យប្រសើរឡើងនូវគុណភាពសេវាមណ្ឌលសុខភាព រួមទាំងជំរុញបង្កើនការថែទាំសុខភាពបឋមនៅក្នុងខេត្តនេះផងដែរ។

តាមរយៈកិច្ចប្រជុំក្នុងបេសកកម្មនេះ លោកស្រី ឱ វណ្ណឌីន បានផ្ដល់អនុសាសន៍ណែនាំ និងសំណូមពរដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ នូវចំណុចសំខាន់ៗ ៨ចំណុចដូចជា៖
១.មណ្ឌលសុខភាពត្រូវបង្កើតភាពជិតស្និតជាមួយសហគមន៍តាមរយៈការបង្កើតជាក្រុមតេឡេក្រាមជាមួយអ្នកជំងឺ ចាប់ផ្ដើមពីក្រុមស្ត្រីមានផ្ទៃពោះ អ្នកជំងឺទឹកនោមផ្អែម និងអ្នកជំងឺលើសសម្ពាធឈាមដើម្បីផ្ដល់ការក្រើនរំលឹកការមកទទួលសេវាជាទៀងទាត់តាមការណាត់។ ទី២. ប្រធានមណ្ឌលសុខភាពត្រូវរក្សានូវភាពស្អាតបាតចំពោះបរិស្ថានក្នុង និងក្រៅមណ្ឌលសុខភាព និងត្រូវបន្តការធ្វើបដិសណ្ឋារកិច្ចល្អចំពោះប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។ ៣.មណ្ឌលសុខភាពត្រូវរៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រុមការងារខ្លួនឱ្យបាន ២សប្ដាហ៍ម្ដង និងត្រូវបង្កើនគំនិតនវានុវត្ត រួមមានការធ្វើសមាហរណកម្មការងារពេលចុះមូលដ្ឋាន (ឧទាហរណ៍៖ ផ្ដល់សេវា ការអប់រំសុខភាព និងការចុះចាក់ថ្នាំបង្ការ) ការចែករំលែកចំណេះដឹង រួមទាំងត្រូវស្វ័យសិក្សារៀនសូត្រតាមសៀវភៅបច្ចេកទេសដែលបានផ្តល់ជូន។

ទី៤.លោកស្រីបានសំណូមពរដល់រដ្ឋបាលខេត្ត និងមន្ទីរសារព័ត៌មានខេត្ត ចូលរួមផ្សព្វផ្សាយសារអប់រំសុខភាព រួមមានការចាក់ផ្សាយ និងការដាក់ផ្ទាំងប៉ាណូសារអប់រំសុខភាពតាមច្រកចេញចូលខេត្ត ទីផ្សារ សាលារៀន ទីប្រជុំជន និងការផលិតសារអប់រំសុខភាព “តិចអំបិល តិចខ្លាញ់ តិចស្ករ” រួមទាំងណែនាំឱ្យមានការដាក់តាំងនៅលើតុពិសារអាហារតាមអាហារដ្ឋាន និងភោជនីយដ្ឋាននានា។ ៥.តាមរយៈរដ្ឋបាលស្រុក បានសំណូមពរដល់មេឃុំ និងចៅសង្កាត់ បន្តដឹកនាំគណៈកម្មការទ្រទ្រង់មណ្ឌលសុខភាពឱ្យបានមាំទាំ ដោយរៀបចំកិច្ចប្រជុំជាទៀងទាត់ និងឲ្យបានយ៉ាងតិច ១ដងក្នុងមួយខែ ដោយមានប្រធានបទ របៀបវារៈ និងរបាយការណ៍ប្រជុំ។ ៦.តាមរយៈរដ្ឋបាលស្រុក បានសំណូមជំរុញដល់មេឃុំ និងចៅសង្កាត់ បង្កើនកិច្ចសហការជាមួយមណ្ឌលសុខភាព ពិភាក្សា កំណត់ផែនការសកម្មភាពអភិវឌ្ឍមណ្ឌលសុខភាព និងផែនការជំរុញបង្កើនការថែទាំសុខភាពបឋមជាអាទិភាពដែលត្រូវអនុវត្តរួមគ្នា ដាក់បញ្ជូលទៅក្នុងផែនការបីឆ្នាំរំកិលរបស់ឃុំនៅឆ្នាំជាបន្តទៀត។

ទី៧.ស្នើដល់រដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាលខេត្ត ដឹកនាំជំរុញការចូលរួមពីដៃគូសុខាភិបាល ដើម្បីកៀគរធនធាន និងសូមដឹកនាំក្រុមការងារអន្តរវិស័យ ជាមួយបុគ្គលិកបង្គោល (Trainer) ចំនួន ៣នាក់ ដែលបានបណ្តុះបណ្តាលរួចហើយធ្វើ assessment PHC-BIF ក្នុងខេត្តរបស់ខ្លួន និងយកជាមូលដ្ឋានសម្រាប់រៀបចំធ្វើផែនការសកម្មភាព PHC-BIF ឆ្នាំ២០២៥ ឱ្យបានជាក់លាក់ ផ្អែកតាមចំណុចស្នូលទាំង ៦ ដែលមាននៅក្នុងសៀវភៅ PHC-BIF ដែលបានប្រគល់ជូន។ ទី៨ សូមរដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាលខេត្ត ជំរុញដំណើរការជាប្រក្រតីនូវក្រុមការងារអន្តរវិស័យជំរុញបង្កើនការថែទាំសុខភាពបឋមថ្នាក់ខេត្តដែលបានបង្កើតរួចហើយ រួមមានការរៀបចំកិច្ចប្រជុំជាទៀងទាត់ ការដាក់ចេញនូវផែនការសកម្មភាព តាមដានការអនុវត្ត និងការធ្វើរបាយការណ៍ ដូចបានណែនាំពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ជាដើម៕
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


