ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ថា “អត់ខ្វល់” បើទោះលោក ត្រាំ ជាប់ឆ្នោតនៅអាមេរិក
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអង្គារទី២៣ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋាភិបាលក្រុងព្យុងយ៉ាង “មិនខ្វល់” នោះទេ បើទោះជាអ្នកណាក៏ដោយឈ្នះការបោះឆ្នោតនៅសហរដ្ឋអាមេរិកនាខែវិច្ឆិកាខាងមុខ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា លោកមានទំនាក់ទំនងជិតស្និទ្ធល្អជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។

KCNA បានចុះផ្សាយថា ទោះបីជារដ្ឋបាលណាមួយចូលកាន់តំណែងនៅសហរដ្ឋអាមេរិកក៏ដោយ ទំនាក់ទំនងនយោបាយដ៏ច្របូកច្របល់រវាងប្រទេសទាំង២ ក៏មិនអាចផ្លាស់ប្ដូរនោះទេ ហើយកូរ៉េខាងជើងមិនបានខ្វល់ខ្វាយអំពីរឿងបោះឆ្នោតនៅអាមេរិកឡើយ។
KCNA បានរៀបរាប់ថា នៅពេលដែលលោក ត្រាំ កាន់តំណែងជាប្រធានាធិបតី លោកបានព្យាយាមផ្សារភ្ជាប់ទំនាក់ទំនងពិសេសផ្ទាល់ខ្លួនជាមួយលោក គីម ជុងអ៊ុន ប៉ុន្តែទង្វើនេះមិនបាននាំមកនូវការផ្លាស់ប្តូរជាផលវិជ្ជមានណាមួយទេ។ KCNA បានសង្កត់ធ្ងន់ថា ទិសដៅគោលនយោបាយសាធារណៈ និង “អារម្មណ៍ផ្ទាល់ខ្លួន” គួរតែត្រូវបានបែងចែកឲ្យបានច្បាស់លាស់។
គួររំឮកថា ក្នុងអំឡុងសុន្ទរកថានៅឯសមាជបក្សសាធារណរដ្ឋកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន លោក ដូណាល់ ត្រាំ បានអះអាងថា លោកបានបញ្ឈប់កូរ៉េខាងជើងពីការបាញ់មីស៊ីល ហើយថា លោកនឹងធ្វើឲ្យទំនាក់ទំនងជាមួយទីក្រុងព្យុងយ៉ាងកាន់តែប្រសើរឡើង បើលោកវិលត្រឡប់ទៅកាន់សេតវិមានវិញ។ អតីតប្រធានាធិបតីវ័យ៧៨ឆ្នាំរូបនេះ បាននិយាយថា “គាត់ (លោក គីម ជុងអ៊ុន) ក៏ចង់ឃើញខ្ញុំមកវិញដែរ។ ខ្ញុំគិតថាគាត់នឹកខ្ញុំ”។
សូមបញ្ជាក់ជាថ្មី ក្នុងឆ្នាំ២០១៩ លោក ត្រាំ បានក្លាយជាប្រធានាធិបតីកំពុងកាន់តំណែងដំបូងគេរបស់អាមេរិក ដែលជាន់ដីកូរ៉េខាងជើង ពេលលោកជួបមេដឹកនាំ គីម ជុងអ៊ុន នៅតំបន់គ្មានយោធា ហើយអ្នកទាំងពីរ ក៏បានយល់ព្រមចាប់ផ្តើមការចរចាឡើងវិញ លើកិច្ចព្រមព្រៀងនុយក្លេអ៊ែដែលអូសបន្លាយយូរពេលជាយូរមកហើយដែរ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


