ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង បង្ហាញពីតួលេខអ្នកដែលរត់គេចពីកូរ៉េខាងជើង ចូលទឹកដីរបស់ខ្លួន
ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង បានប្រកាសកាលពីថ្ងៃអង្គារទី២៣ ខែកក្កដា ថា ប្រជាជនដែលលួចរត់ចេញពីកូរ៉េខាងជើងហើយបានមកដល់ទឹកដីរបស់ខ្លួន មានចំនួនសរុប ១០៥នាក់ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៤ ពោលគឺកើនឡើងបន្តិចបើធៀបនឹងឆ្នាំមុន។

ជនជាតិកូរ៉េខាងជើងចំនួន ៤៣នាក់ បានចូលទៅដល់កូរ៉េខាងត្បូង ចន្លោះពីខែមករាដល់ខែមីនា ខណៈដែល ៦២នាក់ផ្សេងទៀត បានទៅដល់ក្នុងអំឡុងខែមេសាដល់ខែមិថុនា។
យោងតាមទិន្នន័យរបស់រដ្ឋាភិបាលក្រុងសេអ៊ូល កាលពីឆមាសទី១ ឆ្នាំ២០២៣ មានអ្នករត់គេចខ្លួនចេញពីកូរ៉េខាងជើងសរុបចំនួន ៩៩នាក់។
កូរ៉េខាងត្បូង មានគោលនយោបាយយូរអង្វែង ក្នុងការទទួលយកជនភៀសខ្លួនពីកូរ៉េខាងជើងណាដែលមានបំណងចង់រស់នៅលើទឹកដីរបស់ខ្លួន ខណៈដែលបច្ចុប្បន្ននេះ ក្រុងសេអ៊ូលបានទទួលយកជនភៀសខ្លួនពីកូរ៉េខាងជើងមិនតិចជាង ៣៤ ០០០នាក់នោះឡើយ ហើយលំហូរនៃអ្នករត់ចោលស្រុកនៅតែបន្តកើនឡើងថែមទៀត ចំពេលដែលនៅក្នុងប្រទេសកូរ៉េខាងជើងកំពុងមានបញ្ហាខ្វះខាតស្បៀងអាហាររ៉ាំរ៉ៃ និងការគាបសង្កត់នយោបាយដ៏ធ្ងន់ធ្ងរ។
សូមបញ្ជាក់ថា អ្នករត់ចោលស្រុកភាគច្រើន បានចាកចេញពីកូរ៉េខាងជើង បន្ទាប់ពីកើតមានគ្រោះទុរ្ភិក្សដ៏សាហាវនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០។ នៅពេលមកដល់កូរ៉េខាងត្បូង អ្នករត់ចោលស្រុកកូរ៉េខាងជើងត្រូវបានផ្តល់សញ្ជាតិ ផ្ទះសម្បែង ប្រាក់ផ្លាស់ប្តូរទីលំនៅ និងអត្ថប្រយោជន៍ផ្សេងៗទៀត។ ទោះជាបែបនេះក្ដី ហេតុតែមានប្រវត្តិមកពីប្រទេសដែលផ្ដាច់ការ ក្រីក្រ និងសង្គមនិយម ជនរត់ចោលស្រុកជាច្រើនបានជួបប្រទះនឹងបញ្ហារើសអើង និងភាពលំបាកធ្ងន់ធ្ងរ ក្នុងការសម្របខ្លួនទៅនឹងជីវិតថ្មីនៅក្នុងប្រទេសមូលធននិយម និងមានការប្រកួតប្រជែងខ្លាំង។
មួយវិញទៀត បច្ចុប្បន្នរាល់ព័ត៌មានលម្អិតទាក់ទិននឹងការរត់ចោលស្រុករបស់កូរ៉េខាងជើង រមែងចាយពេលរាប់ខែទម្រាំត្រូវបានទម្លាយឲ្យសាធារណជនបានដឹងឮ នេះក៏ព្រោះតែជនរត់ចោលស្រុកទាំងនោះត្រូវតម្រូវឲ្យស្ថិតនៅក្រោមការស៊ើបអង្កេតពីអាជ្ញាធរ ព្រមទាំងត្រូវឆ្លងកាត់វគ្គបណ្ដុះបណ្ដាលអំពីប្រព័ន្ធ និងសង្គមកូរ៉េខាងត្បូងជាមុនសិន៕
ដោយ៖ ឈាង
ចុចអាន៖ – អតីតមន្ត្រីដែលរត់ចោលស្រុកពីកូរ៉េខាងជើង ទទួលបានតំណែងខ្ពស់មួយនៅកូរ៉េខាងត្បូង
– មន្ត្រីទូតជាន់ខ្ពស់កូរ៉េខាងជើង លួចរត់ពីគុយបា ចូលទៅកូរ៉េខាងត្បូង

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៨ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន