ព័ត៌មានអន្ដរជាតិ
Trump ព្រមានផ្ទុះសង្គ្រាមលោកលើកទី៣ បើចាញ់ឆ្នោត
ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នៅឯរមណីយដ្ឋាន Mar-a-Lago resort ក្នុងរដ្ឋ ហ្វ្លរីដា កាលពីថ្ងៃសុក្រទី២៦ខែកក្កដាឆ្នាំ២០២៤ អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានថា សង្គ្រាមលោកលើកទី៣ អាចនឹងផ្ទុះឡើង ប្រសិនបើលោក មិនឈ្នះឆ្នោតខែវិច្ឆិកាទេនោះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទូរទស្សន៍ FOX 8។

ដោយសំដៅទៅលោកប្រធានាធិបតី Joe Biden និងបេក្ខជនមានប្រជាប្រិយភាពខាងគណបក្សប្រជាធិបតេយ្យលោកស្រី Kamala Harris, អ្នកខាងសាធារណរដ្ឋបាននិយាយថា «មនុស្សអសមត្ថភាពកំពុងគ្រប់គ្រងប្រទេសរបស់យើង»។
លោក Trump ប្រាប់ទៅអ្នកយកព័ត៌មាននៅពេលចាប់ផ្តើមកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលថា «ប្រសិនបើយើងឈ្នះ វានឹងមានរឿងធម្មតា។ អ្វីៗនឹងដំណើរការយ៉ាងរលូនហើយលឿនបំផុត។ តែប្រសិនបើយើងមិនឈ្នះវិញ អ្នកនឹងឃើញសង្គ្រាមធំៗផ្ទុះឡើងនៅមជ្ឈិមបូព៌ា ហើយប្រហែលជាឈានដល់កើតមានសង្គ្រាមលោកលើកទី៣ទៅទៀត។ ឥឡូវនេះ អ្នកកំពុងខិតកាន់តែជិតទៅនឹងសង្គ្រាមលោកលើកទី៣ ជាងពេលណាណាទាំងអស់ ចាប់តាំងពីសង្គ្រាមលោកលើកទី២មក»។
ក្នុងជំនួបនេះ លោក Trump ក៏ប្តេជ្ញាធ្វើឲ្យអស់ពីសមត្ថភាពដើម្បីនាំសន្តិភាពជូនដល់តំបន់មជ្ឈិមបូព៌ា និងទប់ស្កាត់គោលគំនិតប្រឆាំងជនជាតិជ្វីហ្វ មិនឲ្យរីករាលដាលដល់សាកលវិទ្យាល័យអាមេរិកផងដែរ ប្រសិនបើលោកឡើងកាន់តំណែងនៅសេតវិមានសាជាថ្មី។

នេះមិនមែនលើកដំបូងទេ ដែលអតីតប្រធានាធិបតីអាមេរិក ព្រមានថា ពិភពលោក កំពុងស្ថិតនៅលើគែមនៃសង្រ្គាមលោកមួយផ្សេងទៀត ដោយសារតែការប្រយុទ្ធគ្នានៅមជ្ឈិមបូព៌ារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ក៏ដូចជាជម្លោះរុស្ស៊ី-អ៊ុយក្រែន។
កាលពីឆ្នាំមុន Trump ក៏បានព្រមានអំពីការផ្ទុះសង្គ្រាមលោកលើកទី៣ដែរ ហើយថែមទាំងអួតអាងថា លោកជាបុគ្គលតែម្នាក់គត់ ដែលមានសមត្ថភាពអាចរារាំងសង្គ្រាមបែបនេះបាន។
មិនត្រឹមប៉ុណ្ណឹង ពេលនោះ លោក ត្រាំ ក៏បានប្រាប់អ្នកគាំទ្រនៅទីក្រុង Davenport នៃរដ្ឋ Iowa ដែរថា ជ័យជម្នះរបស់គាត់ក្នុងឆ្នាំ២០២៤នេះ នឹងនាំទៅដល់ការបញ្ចប់សង្រ្គាមរុស្ស៊ី-អ៊ុយក្រែនភ្លាមៗ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ដូណាល់ ត្រាំ ជឿថា សង្គ្រាមលោកលើកទី៣ នឹងផ្ទុះឡើង តែមានមនុស្សម្នាក់គត់ អាចរារាំងបាន
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


