ព័ត៌មានអន្ដរជាតិ
លោកស្រី ហារីស ក្លាយជាបេក្ខភាពប្រធានាធិបតីផ្លូវការរបស់បក្សប្រជាធិបតេយ្យ
លោកស្រី កាម៉ាឡា ហារីស បានប្រកាសជាផ្លូវការនូវបេក្ខភាពរបស់លោកស្រីនៅក្នុងគណបក្សប្រជាធិបតេយ្យចំពោះការប្រជែងតំណែងជាប្រធានាធិបតី សម្រាប់ការបោះឆ្នោតថ្នាក់ជាតិរបស់សហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ខែវិច្ឆិកាខាងមុខ។

លោកស្រីអនុប្រធានាធិបតីអាមេរិក បានបង្ហោះសារនៅលើបណ្ដាញសង្គម X ថា៖ «ថ្ងៃនេះ ខ្ញុំបានចុះហត្ថលេខាលើទម្រង់បែបបទប្រកាសជាផ្លូវការនូវបេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិករបស់ខ្ញុំ។ ខ្ញុំនឹងខិតខំប្រឹងប្រែងរកសម្លេងគាំទ្រ។ ហើយនៅខែវិច្ឆិកា យុទ្ធនាការគាំទ្រដោយប្រជាជនរបស់យើង នឹងយកឈ្នះ»។
ការជ្រើសតាំងបេក្ខភាពថ្មីរបស់គណបក្សប្រជាធិបតេយ្យ ធ្វើឡើងបន្ទាប់ពីលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានប្រកាសដកបេក្ខភាពឈរឈ្មោះបោះឆ្នោតកាលពីសប្តាហ៍មុន ហើយបង្ហាញការគាំទ្រពេញទំហឹងទៅលើលោកស្រីអនុប្រធានាធិបតី កាម៉ាឡា ហារីស។ ចំណែកឯអតីតប្រធានាធិបតីទី៤៤របស់អាមេរិកលោក បារ៉ាក់ អូបាម៉ា ក៏បានយល់ស្របក្នុងការរើសយកលោកស្រី ហារីស ជាបេក្ខភាពប្រធានាធិបតីផងដែរ ដើម្បីប្រកួតប្រជែងជាមួយលោក ដូណាល់ ត្រាំ ដែលជាបេក្ខភាពមកពីគណបក្សសាធារណរដ្ឋ។
សូមបញ្ជាក់ថា បេក្ខភាពរបស់លោកស្រី កាម៉ាឡា ហារីស កំពុងទទួលបានសន្ទុះនៃការគាំទ្រភ្លូកទឹកភ្លូកដីពីសមាជិកបក្សប្រជាធិបតេយ្យ ហើយមិនត្រឹមប៉ុណ្ណឹង តារាល្បីៗរបស់អាមេរិក និងស្រ្តីស្បែកខ្មៅរាប់ម៉ឺននាក់ ក៏ចេញមកគាំទ្រផងដែរ។
កាម៉ាឡា ហារីស គឺជាស្ត្រីជនជាតិស្បែកខ្មៅ ឬអ្នកមានដើមកំណើតអាស៊ីខាងត្បូង ដំបូងគេ ដែលឡើងឋានៈជាអនុប្រធានាធិបតីអាមេរិក ហើយប្រសិនបើលោកស្រី ក្លាយជាបេក្ខនារីដែលនឹងត្រូវតែងតាំងខាងគណបក្សប្រជាធិបតេយ្យ រួចឈានទៅដល់ការផ្តួលលោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតខែវិច្ឆិកាមែននោះ ហារីស នឹងក្លាយជាស្ត្រីទីមួយដែលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក៕
ដោយ៖ ឈាង
ចុចអាន៖ ត្រួសៗអំពីលោកស្រី កាម៉ាឡា ហារីស ដែលលោក បៃដិន គាំទ្រជាបេក្ខភាពប្រធានាធិបតីអាមេរិក
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


