សន្តិសុខសង្គម
នគរបាលអំពាវនាវឲ្យយុវជនគ្រប់អាយុ និងអ្នកមានអត្តសញ្ញាណប័ណ្ណផុតសុពលភាពទៅបំពេញបែបបទ ដើម្បីបានអត្តសញ្ញាណប័ណ្ណថ្មី
នគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក អំពាវនាវឱ្យជនគ្រប់អាយុ និងពលរដ្ឋមានអត្តសញ្ញាណប័ណ្ណផុតសុពលភាព សូមនាំគ្នាទៅបំពេញ ឱ្យបានគ្រប់គ្នា ដើម្បីទទួលបានអត្តសញ្ញាណប័ណ្ណសញ្ចាតិខ្មែរថ្មី សម្រាប់ប្រើប្រាស់តាមតម្រូវការ ។

លោកវរសេនីយ៍ត្រី អៀ ម៉េងគួង នាយនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី បានឱ្យដឹងថា នគរបាលតែងបានចុះផ្សព្វផ្សាយជាប្រចាំ តាមវេទិកាសាធារណះ ដោយណែនាំ និងអំពាវនាវ ឱ្យអាណាព្យាបាល មានកូនគ្រប់អាយុ សូមទៅទទួលយកការធ្វើអត្តសញ្ញាណប័ណ្ណ និងពលរដ្ឋដែលមានអត្ថសញ្ញាណប័ណ្ឌផុតសុពលភាពសូមទៅបំពេញដើម្បីទទួលយកអត្តសញ្ញាណប័ណ្ឌថ្មី។
លោកនាយប៉ុស្តិ៍បញ្ជាក់ថា កម្លាំងនគរបាលជំនាញគឺតែងយកចិត្តទុកដាក់ជានិច្ចក្នុងការផ្តល់ និងបំពេញជូនពលរដ្ឋឱ្យបានល្អ លឿនរហ័ស ដើម្បីអាចឱ្យពលរដ្ឋឆាប់ទទួលបានឯកសារយកទៅប្រើប្រាស់ តាមសេវាតម្រូវការរៀងៗខ្លួន ។

ប្រជាពលរដ្ឋ រីករាយចំពោះការផ្តល់សេវា របស់នគរបាលក្នុងមូលដ្ឋាន ដែលការទទួលធ្វើអត្តសញ្ញាណប័ណ្ណ ឬឯកសារនានា មានភាពលឿនរហ័ស ងាយស្រួល មិនបង្កក្តីលំបាកនោះឡើយ ដោយមានក្រុមមន្ត្រីជាច្រើនប្រចាំការរងចាំទទួលដោយក្តីរុះរាយរាគទាក់ ។

គួរបញ្ជាក់ថា ការផ្តល់សេវា លើការធ្វើអត្តសញ្ញាណប័ណ្ណ , សៀវស្នាក់នៅ និងសៀវភៅគ្រួសារនេះ គឺនគរបាលនៅតាមបណ្តាមូលដ្ឋានប៉ុស្តិ៍រដ្ឋបាលទាំងអស់ ក្នុងរាជធានីភ្នំពេញ តែងយកចិត្តទុកដាក់ជានិច្ច ក្នុងការចុះធ្វើជាប្រចាំ ពិសេសក្រោយពេលធ្វើរួចរាល់ ឯកសារទាំងនោះ តែងតែត្រូវបានយកទៅជូនដោយផ្ទាល់ដល់តាមខ្នងផ្ទះរបស់ពលរដ្ឋផងដែរ ៕
អត្ថបទ៖ សុភា



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


