Connect with us

ព័ត៌មានអន្ដរជាតិ

​​ពាណិជ្ជកម្ម​វៀតណាម​កើន​​ជិត​​ ៤៤០ ប៊ីលាន​លាន​ ៧ ខែ​ដើម​ឆ្នាំ​ បង្កើនអតិរេកពាណិជ្ជកម្ម​​ដល់ ១៤ ប៊ីលាន​ដុល្លារ​

បានផុស

នៅ

​ទិន្នន័យ​ពី​ការិយាល័យស្ថិតិទូទៅវៀតណាម​ បាន​បង្ហាញ​ថា​ ​ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​​វៀតណាម​បាន​កើន​ឡើង​ដល់​​ ៤៣៩,៨៨ ប៊ីលាន​ដុល្លារ​ ក្នុង​រយៈ​ពេល​៧ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២៤​​ ​ជាមួយ​នឹង​អតិរេកពាណិជ្ជកម្ម​ប្រមាណ​ ១៤,០៨ ប៊ីលាន​ដុល្លារ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Viet Nam News។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតតែ​ក្នុងខែកក្កដា​ ​​ពាណិជ្ជកម្មវៀតណាម​ មាន​ទំហំ​ ៦៩,៧២ ប៊ីលាន​ដុល្លារ​ ដោយ​កើន​ឡើង ៨,៧ ភាគរយ​ ធៀប​នឹង​ខែ​មិថុនា​ និង​ ២១,៨ ធៀប​នឹ​ង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។ ​

​ចន្លោះ​ពី​ខែ​មករា ដល់​ខែ​កក្កដា​ ការនាំចេញសរុប​របស់​វៀតណាម​ មានចំនួនសរុប ២២៦,៩៨ ប៊ីលាន​ដុល្លារ ដោយ​កើន​ឡើង​​ ១៥,៧ ភាគរយ​។ ក្នុងនោះ វិស័យក្នុងស្រុករួម​ចំណែក​ ២៧,៨ ភាគរយ​ និង​វិស័យ​វិនិយោគ​ពី​បរទេស​រួម​ចំណែក​ប្រមាណ​ ៧២,២ ភាគរយ​។ ​​

ការ​នាំ​ចូល​សរុប ​មាន​ប្រមាណ​ ២១២,៩ ប៊ី​លាន​ដុល្លារ​ក្នុង​រយៈ​ពេល ៧ ខែដូច​គ្នា​ ដោយ​កើន​ឡើង ១៨,៥ ភាគរយ។  

ទិន្នន័យ​ដដែល​បង្ហាញ​ថា​ អាមេរិក​បន្ត​ជា​ប្រទេស​នាំ​ចូល​ទំនិញ​ពី​វៀតណាម​ដ៏​ធំ​បំផុត (ទំហំ ៦៦,១ ប៊ីលាន​ដុល្លារ​)​ ខណៈវៀតណាម​នាំ​ចូល​ពីចិន​​ច្រើន​បំផុត (៧៩,២ ប៊ីលាន​ដុល្លារ​)​។

គួរ​គូស​បញ្ជាក់​ថា​ វៀតណាម​ជា​ប្រទេស​នាំ​ចេញដ៏​​ធំ​មួយ​​របស់​ពិភពលោក​​លើ​​មុខទំនិញ​​ជា​ច្រើន​ដូច​ជា​អង្ករ ម្រេច និង​សម្លៀក​បំពាក់ យ៉ាង​ណា​មិញ​ មន្រ្តី​វៀតណាម​ទទូច​ថា​ ​វា​មានសារៈសំខាន់ណាស់សម្រាប់វៀតណាមក្នុងការបន្តកែលម្អគុណភាពផលិតផល ដើម្បីបំពេញតម្រូវការទីផ្សារនាំចូល។

លើស​ពី​នេះ​ ក្រុមហ៊ុនវៀតណាម​ក៏ចាំបាច់ត្រូវធ្វើពិពិធកម្មទៅក្នុងទីផ្សារផ្សេងទៀត និងពង្រីកទៅកាន់ទីផ្សារដូចជា មជ្ឈិមបូព៌ា អាហ្វ្រិក និងអាមេរិកខាងត្បូង ដើម្បីកាត់បន្ថយហានិភ័យពីការពឹងផ្អែកលើទីផ្សារតែមួយ ឬច្រើន។

អនុប្រធាននាយកដ្ឋាននាំចូល-នាំចេញ ក្រោមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម​ ​លោក Trần Thanh Hải ​បាន​ថ្លែង​ថា ការនាំចេញ និងនាំចូលរបស់វៀតណាម​ ស្ថិត​នៅ​ក្នុង​ភាពរឹងមាំ ដែល​កន្លង​មក​ អ្នក​វិភាគ​ទាញ​ភ្ជាប់​ទៅ​នឹង​កំណើន​តម្រូវ​ការ​សកល​ ក៏​ដូច​ជា​អំណោយផល​នៃ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ ដែល​វៀតណាម​មាន​ជាមួយ​ប្រទេស​ដទៃ​៕  ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានជាតិ៤ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ប.ស.ស ជំរុញអ្នកធ្វើការតាមផ្ទះចុះឈ្មោះចូលជាសមាជិក ប.ស.ស បន្ថែម ដើម្បីទទួលបានការគាំពារពីសង្គម

ព័ត៌មានជាតិ១៦ នាទីutes មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

UN ​បង្កើន​ការ​ឆ្លើយ​តប​ចំពោះ​ការ​រញ្ជួយ​ដី​ដ៏​សាហាវ​នៅ​មីយ៉ាន់ម៉ា និង​ថៃ

ព័ត៌មានជាតិ២២ នាទីutes មុន

​គិតគូរហ្មត់ចត់ប្រព័ន្ធ​រំដោះ​ទឹក នៅ​​ព្រលាន​តេជោ ​​​បង្ការ​ការ​ជន់​លិច​ពីការ​ប្រែប្រួលអាកាសធាតុ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម