ព័ត៌មានអន្ដរជាតិ
ក្ដៅៗ! មេដឹកនាំកំពូលក្រុមហាម៉ាស ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់
ក្រុមសកម្មប្រយុទ្ធហាម៉ាស បានប្រកាសនៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃនេះថា មេដឹកនាំកំពូលរបស់ខ្លួនលោក Ismail Haniyeh ត្រូវបានសម្លាប់នៅក្នុងរដ្ឋធានី Tehran ប្រទេសអ៊ីរ៉ង់។

ក្រុមចលនាតស៊ូប៉ាឡេស្ទីន បានរៀបរាប់នៅក្នុងសេចក្ដីថ្លែងការណ៍ថា៖ «ក្រុមជនក្បត់ Zionist បានលួចវាយឆ្មក់លំនៅដ្ឋានរបស់លោក ( Ismail Haniyeh) នៅក្នុងរដ្ឋធានី Tehran។ លោកបានទៅអ៊ីរ៉ង់ ដើម្បីចូលរួមនៅក្នុងពិធីស្បថឡើងកាន់តំណែងរបស់ប្រធានាធិបតីថ្មីនៃសាធាណរដ្ឋអ៊ីស្លាម លោក Masoud Pezeshkian»។
ពាក់ព័ន្ធនឹងដំណឹងនេះ ក្រុមទាហានអ៊ីស្រាអែល សុំមិនធ្វើសេចក្ដីអត្ថាធិប្បាយលើរឿងនេះទេ តែលោក Amihai Eliyahu រដ្ឋមន្ត្រីបេតិកភណ្ឌអ៊ីស្រាអែល បាននិយាយថា៖ «ការស្លាប់របស់ Haniyeh នឹងធ្វើឲ្យពិភពលោកប្រសើរឡើង»។
កើតនៅក្នុងថ្ងៃទី២៩ខែមករាឆ្នាំ១៩៦២នៅក្នុងជុំរុំភៀសខ្លួន Al-Shati តំបន់ហ្គាហ្សាស្ទ្រីប លោក Ismail Haniyeh ត្រូវបានជ្រើសតាំងជាប្រមុខដឹកនាំក្រុមហាម៉ាសនៅក្នុងឆ្នាំ២០១៧។ លោកធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីប៉ាឡេស្ទីន ក្នុងឆ្នាំ២០០៦ ក្រោយក្រុមហាម៉ាសបានឈ្នះការបោះឆ្នោតថ្នាក់ជាតិ តែត្រូវបានដកតំណែងវិញនៅឆ្នាំបន្ទាប់ ក្រោយពីមានការប៉ះទង្គិចគ្នារវាងក្រុមហាម៉ាស និងបក្ស Fatah របស់ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas។
លោក Haniyeh បានជាប់ពន្ធនាគាររយៈពេល៣ឆ្នាំនៅអ៊ីស្រាអែលក្នុងឆ្នាំ១៩៨៩ ហើយត្រូវនិរទេសខ្លួនក្នុងឆ្នាំ១៩៩២ទៅតំបន់ដែលគ្មានអ្នកគ្រប់គ្រងនៅរវាងប្រទេសលីបង់ និងប្រទេសអ៊ីស្រាអែល។ លោកបានបន្តទៅរស់នៅក្នុងប្រទេសកាតា ក្រោយចាកចេញពីតំបន់ហ្គាហ្សានៅក្នុងឆ្នាំ២០១៧ ហើយបានក្លាយជាអ្នកសម្របសម្រួលយ៉ាងសកម្មដើម្បីបញ្ចប់សង្គ្រាមប្រល័យពូជសាសន៍របស់អ៊ីស្រាអែលនៅហ្គាហ្សា៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១២ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន