Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ីព្រមានជប៉ុន ក្នុងករណី​បញ្ជូនមីស៊ីល PAC-3 ទៅឲ្យអ៊ុយក្រែន​​

បានផុស

នៅ

ក្រសួងការបរទេសរុស្ស៊ីបានព្រមាន​ចាត់​​វិធានការតបតនឹង​ប្រទេស​ជប៉ុន ប្រសិនបើមីស៊ីល PAC-3 ដែលផលិតនៅ​ជប៉ុន​ត្រូវ​បានបញ្ជូននទៅ​កាន់​ប្រទេស​អ៊ុយក្រែន​ដែល​កំពុង​ធ្វើ​សង្គ្រាម​​ជាមួយខ្លួន​នោះ​។ នេះបើយោងតាម ការចេញផ្សាយរបស់ទូរទស្សន៍ជាតិជប៉ុន NHKនៅថ្ងៃទី០២ខែសីហានេះ។

(រូបភាព៖ FREEP!K)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីក្រសួងការពារជាតិរបស់ប្រទេសជប៉ុន​បានធ្វើកិច្ចព្រមព្រៀងមួយកាលពីខែកក្កដា ដើម្បីផ្ទេរមីស៊ីល​ប្រភេទ​ខាង​លើ​កាន់សហរដ្ឋអាមេរិកដែលកំពុងខ្វះខាតអាវុធក្នុងការគាំទ្រដល់អ៊ុយក្រែន អ្នកនាំពាក្យរងក្រសួងការបរទេសរុស្ស៊ី លោក Andrey Nastasyin បានសម្តែងការសង្ស័យអំពីកិច្ចព្រមព្រៀងនេះ​នៅឯ​សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធ​កន្លង​ទៅនេះ ដោយលោក​ថាមីស៊ីលផលិតដោយជប៉ុនអាចត្រូវបាន​បញ្ជូន​នៅ​អ៊ុយក្រែន។

លោកបានព្រមានថា៖​«ទីក្រុងមូស្គូនឹងចាត់ទុកទីក្រុងតូក្យូជាអរិភាពជាមួយរុស្ស៊ី ប្រសិនបើមីស៊ីលជប៉ុនត្រូវបានផ្ទេរទៅឱ្យកងទ័ពអ៊ុយក្រែន»។ លោកកបន្ថែមថា រុស្ស៊ីរក្សាសិទ្ធិក្នុងការចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់បំផុត រួមទាំងក្នុងបរិបទនៃទំនាក់ទំនងទ្វេភាគីរបស់ខ្លួនជាមួយជប៉ុនផងដែរ។ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា តើ​មាន​ចំណាត់ការ​ជាក់ស្តែង​បែប​ណា​នោះ​ទេ។

(រូបភាព៖ Military .Com)

កន្លងមករុស្ស៊ីក៏ធ្លាប់ដាក់ការព្រមានលើប្រទេសនានាដែលព្យាយាមផ្ដល់ជំនួយដល់អ៊ុយក្រែនដូចជាសហរដ្ឋអាមេរិកនិងប្រទេសបានបារាំងជាដើម ខណៈការប្រយុទ្ធគ្នានៅក្នុងសង្រ្គាមរវាងប្រទេសទាំងពីរនៅតែបន្តអូសបន្លាយមិនទាន់មានថ្ងៃបញ្ចប់។

អ៊ុយក្រែន​មាន​បំណង​ពង្រឹង​ការ​ការពារ​ដែន​អាកាសបន្ថែម ខណៈខ្លួនកំពុងទប់ទល់នឹងការ​វាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​រុស្ស៊ី។ ចាប់ពីយប់ថ្ងៃអង្គារដល់ព្រឹកថ្ងៃពុធ រុស្ស៊ីបានប្រតិបត្តិការការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដ៏ធំបំផុតមិនធ្លាប់មានរបស់ខ្លួនមកលើអ៊ុយក្រែន ដោយផ្តោតលើរដ្ឋធានី Kyiv និងទីតាំងផ្សេងទៀត៕

(រូបភាព៖ Military .Com)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម