ព័ត៌មានអន្ដរជាតិ
តើម្នាក់ណាអាចក្លាយជាអនុប្រធានាធិបតីរបស់លោកស្រី ហារីស នៅថ្ងៃនេះ?
បេក្ខជនសក្តានុពលសម្រាប់តំណែងអនុប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យដែលកំពុងដឹកនាំដោយ លោកស្រី កាម៉ាឡា ហារីស គឺនៅសល់តែពីររូបប៉ុណ្ណោះរហូតមកដល់ពេលនេះ ដែលរំកិលជិតទៅដល់ការប្រកាសជាផ្លូវការ ហើយត្រូវបង្ហាញជាសាធារណលើកដំបូងក្នុងកម្មវិធីល្ងាចនេះនៅសាកលវិទ្យាល័យ Pennsylvania។
បេក្ខជនសក្តានុពលទាំងពីររូបនោះមាន លោក Josh Shapiro បច្ចុប្បន្នជាអភិបាលរដ្ឋ Pennsylvania និងបេក្ខជនម្នាក់ទៀតឈ្មោះ លោក Tim Walz ជាអភិបាលរដ្ឋ Minnesota។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រដែលបានដកស្រង់ប្រភព៣នាក់ដែលដឹងរឿងនៃការជ្រើសរើសរបស់លោកស្រី កាម៉ាឡា ហារីស។


បណ្តាញទូរទស្សន៍ខ្សែកាប្លិ៍ (CNN) របស់សហរដ្ឋអាមេរិក ក៏បានបង្ហាញបេក្ខភាពសក្តានុពលទាំងពីររូបនេះដែរ។
លោកស្រី កាម៉ាឡា ហារីស បានក្លាយជាបេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិកតំណាងគណបក្សប្រជាធិបតេយ្យសម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី៥វិច្ឆិកាចុងឆ្នាំនេះ បន្ទាប់ពី លោក ចូ បៃដិន ប្រកាសដកខ្លួនចេញពីការប្រកួតប្រជែងជាមួយអតីតគូប្រជែងបង្ហូរឈាមក្នុងការបោះឆ្នោតប្រធានាធិបតីកាលឆ្នាំ២០២០ គឺលោក ដូណាល់ ត្រាំ។
ក្រោយលោកប្រធានាធិបតី ចូ បៃដិន ប្រកាសបោះបង់ការប្រកួតប្រជែងនិងអំពាវនាវឲ្យមានការប្រមូលការគាំទ្រទៅលោកស្រីអនុប្រធានាធិបតី កាម៉ាឡា ហារីសកាលពីថ្ងៃទី២១ខែកក្កដា ប្រជាប្រិយភាពរបស់ លោកស្រី ហារីស ក៏ដូចជា គណបក្សប្រជាធិបតេយ្យ បានហក់ឡើងយ៉ាងខ្លាំង រហូតដល់លោកស្រីអាចប្រមូលមូលនិធិរាប់រយលានដុល្លារក្នុងរយៈេដ៏ខ្លីសម្រាប់រៀបចំយុទ្ធនាការនៅពេលខាងមុខ។
បេក្ខភាពអនុប្រធានាធិបតីតំណាងគណបក្សប្រជាធិបតេយ្យ នឹងត្រូវប្រកាសទី៦ខែសីហានេះ រួចហើយលោកស្រី កាម៉ាឡា ហារីស និងរៀបចំការបង្ហាញមុខបេក្ខភាពអនុប្រធានាធិបតីជាលើកដំបូងក្នុងពិធីជួបជុំក្នុងសាកលវិទ្យាល័យ Pennsylvania នៅល្ងាចនេះ៕
រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


