ព័ត៌មានជាតិ
អាជ្ញាធរស្រុកកោះសូទិន រៀបចំកម្មវិធីប្រណាំងទូកង អបអរការបេីកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ
ដើម្បីចូលរួមអបសាទរ មហាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ នៃពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ រដ្ឋបាលស្រុកកោះសូទិន សហការជាមួយព្រះសង្ឃ បានបង្កេីតកម្មវិធីប្រណាំងទូកងខ្នាតអន្តរជាតិក្នុងន័យគាំទ្រនិងបង្កេីនភាពសប្បាយរីករាយ។

លោក យី វណ្ណៈ អភិបាលស្រុកកោះសូទិន បានប្រាប់ឲ្យដឹងថា រដ្ឋបាលស្រុកកោះសូទិន បានប្រារព្ធពិធីចូលរួមអបសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោដោយនៅក្នុងមូលដ្ឋានបាននាំគ្នាទូង វាយ ឬគោះ កងរំពង នៅក្របខណ្ឌទូទាំងស្រុកយ៉ាងអធឹកអធម។ លោកអភិបាលស្រុកបន្ថែមទៀតថា ហេីយដេីម្បីគាំទ្រពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនេះ រដ្ឋបាលស្រុុកបានសហការជាមួយព្រះសង្ឃវត្តមង្គលមហាសៀក បង្កេីតកម្មវិធីប្រណាំងទូកង ខ្នាតអន្តរជាតិ និងទូកផ្កាចារ ដេីម្បីបង្កភាពសប្បាយរីករាយក្រោមដំបូលសុខសន្តិភាព។

ព្រះព្រហ្មមុនីញាណ ផុន ផានិត ព្រះចៅអធិការវត្តមហាសៀក ឃុំមហាខ្ញូង ស្រុកកោះសូទិន បានមានសង្ឃដីកាថា បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ និងចង់ឲ្យអាជ្ញាធររៀបចំឲ្យមានការប្រណាំងទូកងបែបប្រពៃណីនេះទៀតដេីម្បីបង្កភាពសប្បាយរីករាយ និងអភិរក្សទំលៀមទំលាប់វប្បធម៌ខ្មែរ។
ពិធីប្រណាំងទូកង នេះធ្វេីឡេីងនៅទន្លេមេគង្គ ស្ថិតក្នុងឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលបានប្រារព្ធពិធីប្រណាំងទូកង រយៈពេល១ថ្ងៃ ដោយមានការចូលរួមពីទូកង តាមបណ្តាលវត្តមកពីស្រុកកំពង់សៀម ស្រុុកស្រីសន្ធរ ស្រុកកោះសូទិន ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងស្រុកស៉ីធរកណ្តាល ខេត្តព្រៃវែង សរុបមានទូកងចំនួន១៤ទូក ស្មេី៧គូរ មានចំណុះ១២នាក់ និងចំណុះ២២នាក់៕
អត្ថបទ ៖ឡេក ចាន់ពេជ្រ






-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


