ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ត្រៀមខ្លួនសហការជាមួយអាស៊ាន ដោះស្រាយវិបត្តិមីយ៉ាន់ម៉ា
ក្រសួងការបរទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលទីក្រុងមូស្គូ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីសហការជាមួយអាស៊ាន លើការដោះស្រាយវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

កាលពីថ្ងៃអង្គារ រដ្ឋមន្រ្តីការបរទេសនៃបណ្តាប្រទេសអាស៊ាន បានបើកកិច្ចប្រជុំក្រៅផ្លូវការតាមអនឡាញដោយអំពាវនាវឲ្យគ្រប់ភាគីនៅក្នុងប្រទេសមីយ៉ាន់ម៉ា មានភាពអត់ធ្មត់និងផ្តល់ជំនួយក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី ចំពោះវិបត្តិក្រោយរដ្ឋប្រហារ។
ក្រសួងបានសរសេរនៅលើគេហទំព័ររបស់ខ្លួនថា “យើងសង្ឃឹមថា ជំហររបស់ប្រទេសជិតខាងមីយ៉ាន់ម៉ា នឹងជំរុញការដោះស្រាយស្ថានការណ៍នៅក្នុងប្រទេសនេះ។ យើងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយអាស៊ាននៅក្នុងបញ្ហានេះ ទាំងនៅលើឆាកអន្តរជាតិនិងនៅក្នុងយន្តការផ្តោតលើអាស៊ាន”។

ក្រសួងបានបន្ថែមទៀតថា ខ្លួនគាំទ្រដល់ការអំពាវនាវរបស់បណ្តាប្រទេសអាស៊ាន ដែលឲ្យភាគីពាក់ព័ន្ធរបស់មីយ៉ាន់ម៉ា ចៀសសវាងអំពើហិង្សានិងចាប់ផ្តើមការសន្ទនាប្រកបដោយលក្ខណៈស្ថាបនា។
កាលពីថ្ងៃទី១ខែកុម្ភៈ យោធាមីយ៉ាន់ម៉ាបានផ្តួលរំលំរដ្ឋាភិបាល និងប្រកាសអំពីរយៈពេលគ្រាអាសន្នមួយឆ្នាំ។

ទីប្រឹក្សារដ្ឋ លោកស្រី អ៊ួងសានស៊ូជី និងលោកប្រធានាធិបតី Win Myint រួមជាមួយមន្រ្តីជាន់ខ្ពស់ដទៃទៀតត្រូវបានឃុំខ្លួន។
រដ្ឋប្រហារបានបង្កឲ្យមានការធ្វើបាតុកម្មទ្រង់ទ្រាយធំប្រឆាំងនឹងយោធា។ ភាពតានតឹងរវាងក្រុមបាតុករនិងប៉ូលិស កំពុងឡើងកម្តៅស្របពេលមន្រ្តីអនុវត្តច្បាប់ងាកទៅប្រើយុទ្ធសាស្រ្តឃោរឃៅដើម្បីបង្ក្រាបបាតុករ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ The Sun Daily
ចុចអាន៖ ក្រោយបាតុករស្លាប់ ៣៨ នាក់បន្ថែម អាមេរិកតក់ស្លុតចំពោះការបង្ក្រាបរបស់យោធាមីយ៉ាន់ម៉ា
ចុចអាន៖ កាន់តែធ្ងន់ធ្ងរ! មនុស្សស្លាប់៣៨នាក់នៅមីយ៉ាន់ម៉ាម្សិលមិញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


