ព័ត៌មានអន្ដរជាតិ
កាន់តែធ្ងន់ធ្ងរ! មនុស្សស្លាប់៣៨នាក់នៅមីយ៉ាន់ម៉ាម្សិលមិញ
យ៉ាងហោចណាស់មនុស្ស៣៨នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃពុធ ម្សិលមិញនេះដែលត្រូវបានអង្គការហប្រជាជាតិអធិប្បាយថាជា«ថ្ងៃថ្លុកឈាមបំផុត» ចាប់តាំងពីរដ្ឋប្រហារបានកើតឡើងមួយខែមក។

ប្រេសិតអង្គការសហប្រជាជាតិប្រចាំនៅប្រទេសមីយ៉ាន់ម៉ាលោកស្រី Christine Schraner Burgener បាននិយាយថា មានរូបភាពគួរឲ្យរន្ធត់ចេញពីប្រទេសនេះ។
សាក្សីបាននិយាយថា កម្លាំងបង្ក្រាបបានបាញ់រះដោយគ្រាប់កំភ្លើងជ័រ និងគ្រាប់កាំភ្លើងពិត។
ការតវ៉ាទ្រង់ទ្រាយធំ និងទង្វើមិនគោរពស៊ីវិលត្រូវបានគេឃើញកើតមានទូទាំងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីយោធាបានកាន់កាប់អំណាចតាំងពីថ្ងៃទី១ ខែកុម្ភៈ។

អ្នកតវ៉ាបានកំពុងអំពាវនាវឲ្យបញ្ឈប់ការគ្រប់គ្រងដោយរបបយោធា និងឲ្យដោះលែងមេដឹកនាំរដ្ឋាភិបាលដែលជាប់ឆ្នោតរាប់បញ្ចូលទាំងលោកស្រី អ៊ុង សានស៊ូជី ដែលត្រូវបានផ្តួលរំលំ និងឃុំឃាំងដោយរដ្ឋប្រហារ។
រដ្ឋប្រហារ និងការបង្ក្រាបបាតុកម្មដោយហឹង្សាបានបណ្តាលឲ្យមានការថ្កោលទោសពីសហគមន៍អន្តរជាតិយ៉ាងខ្លាំង។
ប្រតិកម្មជុំវិញការស្លាប់ច្រើនបំផុតនៅថ្ងៃពុធ ចក្រភពអង់គ្លេសបានអំពាវនាវឲ្យមានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃសុក្រនេះ ខណៈសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានកំពុងពិចារណារចំណាត់ការបន្ថែមទៀតដើម្បីប្រឆាំងនឹងរបបយោធាមីយ៉ាន់ម៉ា។

ហឹង្សាចុងក្រោយបំផុតបានកើតឡើងមួយថ្ងៃ បន្ទាប់ពីប្រទេសជិតខាងមីយ៉ាន់ម៉ាបានជំរុញឲ្យរបបយោធាអនុវត្តការអត់ធ្មត់។
បើតាមលោកស្រី Schraner Burgener បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស៥០នាក់ហើយត្រូវបានសម្លាប់រហូតមកដល់ពេលនេះ និងមនុស្សរាប់សិបនាក់បានរបួស ចាប់តាំងពីរដ្ឋប្រហារបានកើតឡើងមក៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ