ព័ត៌មានអន្ដរជាតិ
ហ្វីលីពីននឹងប្តឹងចិន ជុំវិញឧប្បត្តិហេតុផ្លូវអាកាសនៅសមុទ្រចិនខាងត្បូង
រដ្ឋមន្ត្រីការបរទេសក្រុងម៉ានីល លោក Enrique Manalo បាននិយាយកាលពីថ្ងៃទី១២ខែសីហាថា ហ្វីលីពីននឹងដាក់ពាក្យបណ្ដឹងការទូតជាមួយប្រទេសចិន ជុំវិញឧប្បត្តិហេតុថ្មីៗនេះពាក់ព័ន្ធនឹងយន្តហោះកងទ័ពរបស់ចិននៅក្នុងដែនអាកាសលើផ្ទៃសមុទ្រចិនខាងត្បូង។

មេបញ្ជាការយោធាហ្វីលីពីនលោក Romeo Brawner បានប្រាប់អ្នកយកព័ត៌មានថា រដ្ឋាភិបាលក្រុងម៉ានីល នឹងបន្តការល្បាតដែនសមុទ្រនៅសមុទ្រចិនខាងត្បូង បើទោះបីជាមានសកម្មភាព «គ្រោះថ្នាក់ និងបង្កហេតុ» របស់កងទ័ពអាកាសចិនកាលពីសប្តាហ៍មុនក៏ដោយ។
យោធាហ្វីលីពីនបានត្អូញត្អែរពីសកម្មភាពដ៏គ្រោះថ្នាក់ដោយយន្តហោះចិនពីរគ្រឿង ដែលបានទម្លាក់អណ្តាតភ្លើងនៅលើផ្លូវអាកាសរបស់យន្តហោះកងទ័ពហ្វីលីពីន ដែលកំពុងធ្វើការល្បាតតាមទម្លាប់នៅលើតំបន់ឆ្នេរ Scarborough Shoal កាលពីថ្ងៃទី៨ខែសីហា។
រដ្ឋមន្ត្រីការពារជាតិ លោក Gilberto Teodoro បានបង្ហាញក្ដីសង្ឃឹមថា ប្រទេសចិននឹងអនុវត្តតាមច្បាប់អន្តរជាតិ និងលើតម្រូវការក្នុងការកាត់បន្ថយភាពតានតឹង។
កាលពីថ្ងៃទី១១ខែសីហា ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos បាននិយាយថា សកម្មភាពរបស់ប្រទេសចិន «មិនសមហេតុផល ខុសច្បាប់ និងព្រហើន»។
ស្ថានទូតចិននៅទីក្រុងម៉ានីលមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។ ប៉ុន្តែកាលពីថ្ងៃទី១០ខែសីហា បញ្ជាការភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន បានប្រកាសថា យន្តហោះហ្វីលីពីនបានឈ្លានពានដោយខុសច្បាប់ ទោះបីជាមានការព្រមានម្តងហើយម្តងទៀតក៏ដោយ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


