ព័ត៌មានជាតិ
សម្តេចតេជោ៖ ខ្ញុំមិនទាន់អស់អំណាចទេ ខ្ញុំត្រូវការពារប្រជាជនរបស់ខ្ញុំ និងទឹកដីដ៏កម្សត់
មិនអាចប្រកែកបានទេថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងបោះឆ្នោតគាំទ្រភ្លូកទឹកភ្លូកដី តាមរយៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៧ រហូតដល់ជាង ៨២ភាគរយ ។ ជាមួយនឹងការគាំទ្រដ៏លើសលប់នេះ គណបក្សប្រជាជន បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការការពារប្រជាពលរដ្ឋ និងធានាបាននូវសុខុមាលភាពរបស់ប្រជាជន។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី១២ ខែសីហានេះ មានប្រសាសន៍ថា៖«អ្នកត្រូវប្រមើលឱ្យបានពិតប្រាកដ ជាមួយនឹងភាពរឹងមាំ និងការឈរជើង និងការគាំទ្ររបស់ប្រជាជន ចំពោះទឹកដីដ៏កម្សត់របស់យើង ជាមួយនឹងការដឹកនាំរបស់ខ្ញុំ ជាមួយរាជរដ្ឋាភិបាលបច្ចុប្បន្ន»។

សម្តេចតេជោ បន្តថា៖« ហ៊ុន សែន មិនទាន់អស់អំណាចទេ ហ៊ុន សែន នៅសល់អំណាចនៅក្នុងនីតិបញ្ញត្តិ ក៏ដូចជាអំណាចរបស់គណបក្សប្រជាជន ដែលត្រូវមានការទទួលខុសត្រូវពលរដ្ឋរបស់ខ្លួន ដែលខ្លួនបានសន្យាស្តីពីការការពារនូវសន្តិភាព ស្ថិរភាពខាងនយោបាយ និងសេចក្តីសុខជូនប្រជាជន»។

ការបញ្ជាក់នេះ ដើម្បីឆ្លើយតបទៅនឹងក្រុមជ្រុលនិយមក្រៅប្រទេសដែលមានបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ជាមួយនឹងការធានាអះអាងការពារប្រជាជនខ្លួន សម្តេចក៏បានព្រមានថា រាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត នឹងចាត់គ្រប់វិធានការ ដើម្បីរក្សាឱ្យខាងតែបាននូវសុខសន្តិភាព អាយុជីវិតរបស់ប្រជាជន។
យ៉ាងណាមិញ សម្តេចអំពាវនាវដល់បងប្អូនដែលខ្វះការពិចារណា ឱ្យពិចារណាឡើងវិញ ចៀសវាងចូលរួមធ្វើបាតុកម្ម បង្កអសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។

សម្តេចបានបន្ថែមទៀតថា បងប្អូនត្រូវគិតឱ្យហ្មត់ចត់មុនពេលដែលបងប្អូនធ្វើដំណើរមកកាន់បាតុកម្ម ឬមហាបាតុកម្ម ឬឈានទៅដល់ការផ្តួលរំលំ ព្រោះបន្ទាត់ក្រហមនៅទីនេះគឺមាន រដ្ឋធម្មនុញ្ញចែងហើយអំពីបញ្ហាសិទ្ធិបញ្ចេញមតិ។ សម្តេចតេជោថ្លែងថា៖« យើងទទួលយកនូវការកង្វល់របស់បងប្អូនស្តីពីការបាត់បង់ទឹកដី យើងកង្វល់អំពីបងប្អូនស្តីអំពីឯករាជ អធិបតេយ្យភាព ប៉ុន្តែបងប្អូនត្រូវមើលឱ្យច្បាស់ទៅដូចអ្វីដែលពួកប្រឆាំងនៅបរទេសកំពុងតែញុះញង់ឱ្យបងប្អូនធ្វើនោះទេ»៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


