ព័ត៌មានជាតិ
កម្ពុជាស្នើដល់ IFC បង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ
ទេសាភិបាលធនាគារជាតិនៃកម្ពុជា(NBC) បានលើកទឹកចិត្តឱ្យសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ(IFC) បង្កើនការវិនិយោគបន្ថែមទៀតទៅក្នុងវិស័យធនាគារនៅកម្ពុជា ខណៈវិស័យនេះបានកំពុងបន្តការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងការចាក់បញ្ចូលទុនជំរុញចរន្តសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលប៉ុន្មានទសវត្សមកនេះ។

លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល NBC បានជួបពិភាក្សាជាមួយលោក អាសាដ យ៉ាកុប (Asad Yaqub) តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) នៃធនាគារពិភពលោកប្រចាំនៅកម្ពុជាដែលជិតចប់អាណត្តិ នារសៀលថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០២៤ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។
លោក អាសាដ យ៉ាកុប បានលើកឡើងពីកិច្ចសហប្រតិបត្តិការល្អរវាង IFC និងធនាគារជាតិនៃកម្ពុជា នាពេលកន្លងមក និងកោតសរសើរពីការរីកចម្រើននៃប្រព័ន្ធធនាគារកម្ពុជា សម្រាប់ការគាំទ្រដល់កំណើនសេដ្ឋកិច្ច។

លោកស្រីទេសាភិបាល ជា សិរី ទទួលស្កាល់ថាជំនួយបច្ចេកទេសរបស់ IFC និងកិច្ចសហប្រតិបត្តិការល្អនាពេលកន្លងមក និងបានលើកទឹកចិត្តឱ្យ IFC បង្កើនការវិនិយោគបន្ថែមទៀតទៅក្នុងវិស័យធនាគារនៅកម្ពុជា។
បើតាមរបាយការណ៍របស់ធនាការជាតិនៃកម្ពុជាគិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២៤នេះកម្ពុជាមានគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុប្រមាណជាង៣៣០បានបន្តចូលរួមចំណែកយ៉ាងសំខាន់ដល់ការគាំទ្រ និងការ អភិវឌ្ឍសេដ្ឋកិច្ច។

ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារមានកំណើន ៦,១% ដល់ ៣៥៦,៩ ទ្រីលានរៀល (៨៨,៣ ប៊ីលានដុល្លារអាមេរិក) ក្នុងនោះវិស័យធនាគារមាន ៩៥,៩% នៃទ្រព្យសកម្មប្រព័ន្ធធនាគារ វិស័យមីក្រូហិរញ្ញវត្ថុ ៣,៦% និងវិស័យភតិសន្យាហិរញ្ញវត្ថុ ០,៥%។ ឥណទានអតិថិជនបានកើនឡើង ២,៦% ដល់ ២៣៨,១ ទ្រីលានរៀល (៥៨,៩ ប៊ីលានដុល្លារអាមេរិក)។ ទន្ទឹមនេះ ប្រាក់បញ្ញើអតិថិជន មានកំណើន ១៣,៤% ដល់ ២០៩,៩ ទ្រីលានរៀល (៥១,៩ ប៊ីលានដុល្លារអាមេរិក) ចំណែកឯដើមទុន មានកំណើន ៩,៧% ដល់ ៤០,១ ទ្រីលានរៀល (៩,៩ ប៊ីលានដុល្លារអាមេរិក)។

គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២៤ ប្រព័ន្ធធនាគារនៅកម្ពុជា រួមមាន ធនាគារពាណិជ្ជចំនួន ៥៩ ធនាគារឯកទេសចំនួន ៩ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើចំនួន ៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើចំនួន ៨៣ គ្រឹះស្ថានឥណទានជនបទចំនួន ១១៥ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុចំនួន ១៦ អ្នកដំណើរការ តតិយភាគីចំនួន ៦ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ចំនួន ៣៣ អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទានចំនួន ១ និងការិយាល័យតំណាងធនាគារបរទេសចំនួន ៥៕
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


