ព័ត៌មានអន្ដរជាតិ
មេដឹកនាំរុស្ស៊ី ត្រៀមជួបប្រធានាធិបតីប៉ាឡេស្ទីន ពិភាក្សាអំពីវិបត្តិនៅមជ្ឈិមបូព៌ា
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌឺមៀរ ពូទីន នឹងជួបពិភាក្សាអំពីស្ថានភាពនៅក្នុងតំបន់មជ្ឈិមបូព៌ាជាមួយប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas នៅទីក្រុងមូស្គូ នាថ្ងៃអង្គារនេះ។ នេះបើយោងតាមប្រកាសរបស់វិមានក្រឹមឡាំងកាលពីថ្ងៃចន្ទទី១២ខែសីហា។

នៅក្នុងសារដែលបង្ហោះនៅលើបណ្ដាញសង្គម Telegram វិមានក្រឹមឡាំងបានលើកឡើងថា៖ «វាដូចការរំពឹងទុកដែលការផ្លាស់ប្ដូរទស្សនៈនឹងត្រូវធ្វើឡើងផ្អែកលើស្ថានភាពក្នុងមជ្ឈិមបូព៌ា ក្រោយការកើនឡើងកម្ដៅជម្លោះបច្ចុប្បន្នរវាងប៉ាឡេស្ទីន-អ៊ីស្រាអែល និងគ្រោះមហន្តរាយមនុស្សធម៌ដែលមិនធ្លាប់មានពីមុនក្នុងតំបន់ហ្គាហ្សាស្ទ្រីប»។
ប្រធានាធីបតីប៉ាឡេស្ទីន កំពុងស្ថិតនៅក្នុងទីក្រុងមូស្គូ ហើយគ្រោងនឹងធ្វើទស្សនកិច្ចនៅទីនោះរហូតដល់ថ្ងៃពុធ មុនបន្តដំណើរទៅកាន់ប្រទេសតួកគីសម្រាប់ជំនួបជាមួយលោកប្រធានាធិបតី Tayyip Erdogan។
ប្រទេសរុស្ស៊ី បានបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei និងមេដឹកនាំអារ៉ាប់ រួមមានព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Mohammed bin Salman។ រុស្ស៊ីបានថ្កោលទោសការសម្លាប់មេដឹកនាំក្រុមសកម្មប្រយុទ្ធហាម៉ាសនាពេលថ្មីៗនេះគឺលោក Ismail Haniyeh ដោយអំពាវនាវឲ្យភាគីទាំងអស់ជៀសវាងការបង្កើនអស្ថិរភាពបន្ថែមទៀតនៅក្នុងតំបន់មជ្ឈិមបូព៌ា។
រដ្ឋាភិបាលក្រុងមូស្គូ ក៏បានស្តីបន្ទោសលោកខាងលិចម្តងហើយម្តងទៀត ចំពោះការមិនអើពើតម្រូវការសម្រាប់រដ្ឋឯករាជ្យប៉ាឡេស្ទីនដែលផ្អែកតាមការកំណត់ព្រំដែនឆ្នាំ១៩៦៧៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


