ព័ត៌មានអន្ដរជាតិ
Breaking News! តុលាការថៃ ដកតំណែងលោក សេដ្ឋា ក្រោយកាន់អំណាច មិនដល់មួយឆ្នាំផង
តុលាការធម្មនុញ្ញរបស់ប្រទេសថៃនៅថ្ងៃពុធទី១៤ខែសីហា បានចេញសាលក្រម ដកតំណែងនាយករដ្ឋមន្រ្តី សេដ្ឋា ថាវីស៊ីន ដោយសាររំលោភរដ្ឋធម្មនុញ្ញ ជុំវិញការតែងតាំងអតីតមេធាវីដែលធ្លាប់ជាប់ពន្ធនាគារ ឲ្យចូលធ្វើការក្នុងគណៈរដ្ឋមន្ត្រី។

សាលក្រមរបស់តុលាការ គឺពាក់ព័ន្ធការដែលលោក សេដ្ឋា តែងតាំងអតីតមេធាវីមានទំនាក់ទំនងជាមួយគ្រួសារត្រកូល ស៊ីណាវ៉ាត្រា ឈ្មោះថា Pichit Chuenban ដែលធ្លាប់ជាប់ពន្ធនាគាររយៈពេល៦ខែ ពីបទមើលងាយតុលាការក្នុងឆ្នាំ២០០៨។
ត្បិតតែលោក Pichit បានលាលែងពីគណៈរដ្ឋមន្ត្រី ក្នុងគោលបំណងជួយសង្គ្រោះលោក សេដ្ឋា ទៅហើយក៏ដោយ ប៉ុន្តែតុលាការនៅតែបន្តនីតិវិធីនេះ ហើយលោក សេដ្ឋា ក៏មិនទទួលស្គាល់កំហុសនេះដែរ។
សូមបញ្ជាក់ថា លោក សេដ្ឋា ក្លាយជានាយករដ្ឋមន្ត្រីថៃទី៤ ក្នុងរយៈពេល១៦ឆ្នាំ ដែលត្រូវបានតុលាការធម្មនុញ្ញដកចេញពីតំណែង។
ការដកតំណែងនេះកើតឡើង បន្ទាប់ពីលោក សេដ្ឋា កាន់អំណាចមិនដល់មួយឆ្នាំផង។ ដូច្នេះមានន័យថា សភាត្រូវតែកោះប្រជុំដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ តុលាការថៃ កំណត់ថ្ងៃបើកសវនាការរឿងក្ដីដកតំណែងលោក សេដ្ឋា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


