ព័ត៌មានអន្ដរជាតិ
យន្តហោះយោធាបារាំងបុកគ្នាកណ្តាលអាកាស បណ្តាលឱ្យពីឡុត២នាក់ស្លាប់
យន្តហោះយោធាបារាំងពីរគ្រឿងបានបុកគ្នាពេលហោះហើរនៅលើអាកាសនៅភាគខាងកើតប្រទេស ដោយបុគ្គលិកយោធាពីរនាក់បានបាត់បង់ជីវិត និងម្នាក់ទៀតរងរបួស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៥ខែសីហានេះ។

ប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្រកាសនៅលើបណ្តាញសង្គម X និងបានកំណត់អត្តសញ្ញាណអ្នកស្លាប់ពីរនាក់គឺ ប្រធានក្រុម Sebastien Mabire និងអនុសេនីយ៍ឯក Matthis Laurens នៅក្នុងឧបទ្ទវហេតុនៃការបោកគ្នានៃយន្តហោះ Rafale។
ចំណែកប្រព័ន្ធផ្សព្វផ្សាយបារាំងបាននិយាយថា ម្នាក់ក្នុងចំណោមអ្នកបាត់បង់ជីវិតទាំងពីរជាអ្នកហ្វឹកហាត់បើកយន្តហោះ និងម្នាក់ទៀតជាអ្នកបើកយន្តហោះអាជីព ហើយម្នាក់ដែលរួចផុតជីវិតក៏ជាអ្នកបើកយន្តហោះអាជីពផងដែរ។ យន្តហោះទាំងនោះមានមូលដ្ឋាននៅឯយានដ្ឋានយោធា Saint-Dizier នៅភាគឦសានប្រទេសបារាំង ខណៈព័ត៌មានលម្អិតនៅក្នុងហេតុការណ៍មិនទាន់ត្រូវបានដឹងច្បាស់នៅឡើយនោះទេ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


