ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល លើកទឹកចិត្តថ្នាក់ដឹកនាំមន្ទីពេទ្យខេត្តប៉ៃលិន ខិតខំពង្រីកសេវាបន្ថែម ដើម្បីឆ្លើយតបតម្រូវការជាក់ស្តែង
លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យឱ្យខិតខំសហការគ្នា សាមគ្គីគ្នា ពង្រីកសេវាបន្ថែម និងផ្តោតជាអាទិភាពការបណ្តុះបណ្តាលធនធានមនុស្ស បង្កើនសមត្ថភាពភាពជាអ្នកដឹកនាំ នវានុវត្តន៍ ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងក្នុងទូទាំងខេត្តប៉ៃលិន។

ការលើកទឹកចិត្តនេះធ្វើឡើងក្នុងពេលដែល លោករដ្ឋមន្ត្រី បានដឹកនាំប្រតិភូជាន់ខ្ពស់ និងក្រុមការងារបច្ចេកទេសក្រសួងសុខាភិបាល ចុះពិនិត្យការផ្តល់សេវាសុខភាពសាធារណៈនៅមន្ទីរពេទ្យខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពី លោកស្រី បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន លោកប្រធានមន្ទីរសុខាភិបាល និងសហការី នៃរដ្ឋបាលខេត្តប៉ៃលិន នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤។
ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី និងប្រតិភូ បានចុះពិនិត្យទីតាំងផ្តល់សេវាសំខាន់ៗ មានផ្នែកសង្គ្រោះបន្ទាន់ ផ្នែកព្យាបាលទូទៅ ផ្នែកវះកាត់ ផ្នែកសម្ភព និងបានពិនិត្យទៅលើផ្នែកពាក់ព័ន្ធនានានៃការបម្រើសេវាសុខាភិបាលនៅមន្ទីរពេទ្យខេត្តប៉ៃលិន។ ជាមួយគ្នានោះ លោករដ្ឋមន្ត្រី ក៏បានសម្តែងការអររគុណ ចំពោះទឹកចិត្តទំនុកចិត្តអ្នកជំងឺ និងក្រុមគ្រួសារ ដែលអញ្ជើញមកទទួលសេវាសុខាភិបាលសាធារណៈនៅមន្ទីររពេទ្យ៕




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


