ព័ត៌មានជាតិ
មន្ទីរធនធានទឹក ខេត្តប៉ៃលិន ប្រកាសឲ្យពលរដ្ឋប្រុងប្រយ័ត្នពីស្ថានភាពអាកាសធាតុប្រែប្រួល
មន្ទីរធនធានទឹក និងឧតុនិយម ខេត្តប៉ៃលិល នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦នេះ បានប្រកាសឲ្យប្រជាពលរដ្ឋនៅទូទាំងក្នុងខេត្តទាំងអស់ត្រូវប្រុងប្រយ័ត្នពីស្ថានភាពអាកាសធាតុប្រែប្រួលចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែកក្កដា ដែលអាចនឹងធ្វើឲ្យមានភ្លៀងផ្គររន្ទះលាយឡំជាមួយខ្យល់បោកបក់ខ្លាំង។
ការដែលចេញមកប្រកាសឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នបែបនេះ ក៏ដោយសារជ្រលងនៃវិសម្ពាធមានឥទ្ធិពលមកលើខេត្តប៉ៃលិន អាចនឹងបង្កឲ្យធាតុអាកាសមានពពកច្រើនដេរដាស មានភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះ ក្នុងកម្រិតពីតិចទៅមធ្យម សីតុណ្ហភាពមានចន្លោះពី ២៧% ទៅ ៣៧% ខ្យល់បក់មកពីទិសនិរតី ល្បឿនពី ២ទៅ ៥ម៉ែត្រក្នុង១វិនាទី និងមានខ្យល់បក់ខ្លាំងក្នុង ល្បឿនពី ៧ទៅ ១១ម៉ែត្រក្នុង១វិនាទី។
ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានជាយថាហេតុ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តប៉ៃលិន បានប្រកាសឲ្យប្រជាពលរដ្ឋ និអសាធារណជនមេត្តាយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់អំពីស្ថានភាព អាកាសធាតុប្រែប្រួល ភ្លៀងផ្គររន្ទះ លាយឡំជាមួយខ្យល់បោកបក់ខ្លាំង៕

-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


