សន្តិសុខសង្គម
ឆេះការ៉ាសសាំងនៅស្រុកថ្មគោល បង្កការភ្ញាក់ផ្អើលទាំងយប់
មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងរហូតដល់កម្លាំងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យឆ្ពោះទៅកាន់គោលដៅ ដោយសារតែមានផ្សែងភ្លើងចាប់ផ្ដើមឆាបឆេះនៅក្នុងការ៉ាសសាំងមួយកន្លែង ព្រមទាំងមានសំឡេងស្រែកឲ្យជួយពីម្ចាស់ការ៉ាសសាំងនោះផង។
ហេតុការណ៍អគ្គិភ័យនេះបានកើតឡើងនៅថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ៧ និង៣០ នាទីយប់ ស្ថិតនៅចំណុចក្រុមទី ១៣ ភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។


តាមការបំភ្លឺរបស់ប្រជាពលរដ្ឋ ដែលនៅក្បែរកន្លែងកើតហេតុបានបញ្ជាក់ថា នៅមុនពេលកើតហេតុគេសង្កេតឃើញមានអណ្តាតភ្លើងចាប់ផ្ដើមឆាបឆេះនៅក្នុងបរិវេណការាសសាំងនោះ ហើយម្ចាស់ការាសសាំងក៏បានព្យាយាមពន្លត់រហូតដល់រងរបួសដោយសាររលាក។ ឃើញដូច្នេះប្រជាពលរដ្ឋ ក៏បានទាក់ទងទៅសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកថ្មគោលដើម្បីជួយអន្តរាគមន៍។
ភ្លាមៗនោះដែរ រថយន្តពន្លត់អគ្គិភ័យរបស់សមត្ថកិច្ចក៏បានចុះទៅដល់ ព្រមទាំងបានជួយបាញ់ពន្លត់និងទប់ស្កាត់ការរីករាលដាលបានទាន់ពេលវេលា ដោយគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។

ក្រោយកាលពិនិត្យរបស់សមត្ថកិច្ចទៅលើទីតាំងកើតហេតុ សម្ភារ:ខូចខាតរួមមាន៖
-ឆេះការ៉ាស់សាំង ១ កន្លែង (ទប់ស្កាត់ទាន់ពេល)
-ឆេះចង្ក្រានហ្គាស ឆ្នាំងដាំបាយ និង សម្ភារប្រើប្រាស់មួយចំនួន និងបង្កឲ្យរងរបួសដល់មនុស្សចំនួន ១ នាក់ ឈ្មោះ រ៉ែន រ៉ាត់ ភេទប្រុស អាយុ ៣៥ឆ្នាំ (ម្ចាស់ការាសសាំង) ។
ក្រោយការស្រាវជ្រាវរកមូលហេតុគឺបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី (ឆ្នាំងដាំបាយអគ្គីសនី)៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


