ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បាញ់មីស៊ីលស្រោចលើអ៊ុយក្រែន ២ថ្ងៃជាប់គ្នា សម្លាប់មនុស្សបន្ថែមទៀត
ការវាយប្រហារទ្រង់ទ្រាយធំរបស់រុស្ស៊ីលើអ៊ុយក្រែន បានឈានចូលថ្ងៃទី២ហើយ ខណៈតួលេខមនុស្សស្លាប់ក៏កើនឡើងបន្ថែមផងដែរ។
កងកម្លាំងការពារដែនអាកាសរបស់អ៊ុយក្រែន បានឲ្យដឹងថា ប្រទេសទាំងមូលត្រូវគំរាមកំហែងដោយការវាយប្រហារពីមីស៊ីលបាលីស្ទិកនិងដ្រូនទ្រង់ទ្រាយធំ ហើយស៊ីរ៉ែនប្រកាសអាសន្ន ក៏បន្លឺឡើងនៅព្រឹកថ្ងៃអង្គារទី២៧ខែសីហាឆ្នាំ២០២៤ផងដែរ។
តាមសេចក្តីរាយការណ៍របស់ BBC, ការវាយប្រហារទ្រង់ទ្រាយធំថ្ងៃទីពីរ បានសម្លាប់មនុស្សចំនួន៣នាក់បន្ថែមទៀត ដូចនេះមានន័យថា បូករួមទាំងប្រតិបត្តិការថ្ងៃទីមួយ មានមនុស្សសរុប១០នាក់ហើយ ដែលស្លាប់ក្រោមដៃរុស្ស៊ី។
ក្នុងការវាយប្រហារថ្ងៃទីមួយ រុស្ស៊ីបានបាញ់មីស៊ីលអស់១២៧គ្រាប់ និងបញ្ជូនដ្រូន១០៩គ្រឿងចូលទៅអ៊ុយក្រែន ដោយភាគច្រើនគឺកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ៗ ដោយថែមទាំងសម្លាប់មនុស្សចំនួន៧នាក់ទៀតផង។
គេមើលឃើញថា សកម្មភាពរបស់រុស្ស៊ីចុងក្រោយនេះ គឺមានចេតនាបង្ហាញពីភាពខ្លាំងរបស់ខ្លួនក្នុងជម្លោះជាមួយអ៊ុយក្រែន បន្ទាប់ពីកងកម្លាំងរបស់លោក Zelensky បើកប្រតិបត្តិការវាយលុកឆ្លងដែនយ៉ាងភ្ញាក់ផ្អើលចូលដីរុស្ស៊ី ហើយថែមទាំងដណ្តើមការគ្រប់គ្រងទីតាំងមួយចំនួនទៀតផង។
ជុំវិញការឡើងកម្តៅថ្មីៗនេះដែរ ទីក្រុងមូស្គូប្រកាសថា ខ្លួនបានបើកការវាយប្រហារដ៏ធំលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន និងវាយលុកគ្រប់គោលដៅទាំងអស់ ខណៈក្រសួងការពារជាតិរុស្ស៊ីបញ្ជាក់ពីការកំណត់គោលដៅលើរោងចក្រថាមពលអគ្គិសនីនៅក្នុងតំបន់ចំនួន៩ រួមទាំងទីក្រុង កៀវ និង Odessa ផងដែរ។
យ៉ាងណា ត្បិតតែការវាយប្រហារលើកនេះមានទ្រង់ទ្រាយធំក៏ពិតមែន ប៉ុន្តែវាមិនទាន់ធំដូចខែធ្នូឆ្នាំ២០២៣ទេ ដែលកាលនោះរុស្ស៊ីបានបាញ់មីស៊ីលរហូតដល់ទៅ១៥៨គ្រាប់ ស្រោចលើអ៊ុយក្រែនឯណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី វាយប្រហារទ្រង់ទ្រាយធំលើអ៊ុយក្រែន មួយថ្ងៃបាញ់មីស៊ីល១២៧គ្រាប់ និងដ្រូន ១០៩គ្រឿង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


