ព័ត៌មានអន្ដរជាតិ
រុស្ស៊ី វាយប្រហារទ្រង់ទ្រាយធំលើអ៊ុយក្រែន មួយថ្ងៃបាញ់មីស៊ីល១២៧គ្រាប់ និងដ្រូន ១០៩គ្រឿង
មេបញ្ជាការកងទ័ពអាកាសអ៊ុយក្រែន Mykola Oleshchuk បញ្ជាក់យ៉ាងច្បាស់ថា រុស្ស៊ីបានបើកការវាយប្រហារទ្រង់ទ្រាយធំបំផុតមួយ សឹងតែទូទាំងប្រទេសអ៊ុយក្រែនទៅហើយ ដោយក្នុងនោះមានការបាញ់មីស៊ីលអស់ចំនួន១២៧គ្រាប់ និងដ្រូន១០៩គ្រឿង កាលពីថ្ងៃចន្ទទី២៦ខែសីហាឆ្នាំ២០២៤។

តាមការចុះផ្សាយរបស់ BBC, ក្នុងការវាយប្រហារនោះ ទីក្រុងកៀវអះអាងថា ភាគច្រើនគឺកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ៗ ដោយថែមទាំងសម្លាប់មនុស្សចំនួន៧នាក់ទៀតផង។
ស្របពេលជាមួយគ្នានោះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ក៏បង្ហោះនៅលើ Telegram ដែរថា «នេះគឺជាការវាយប្រហារធំបំផុតមួយ ដោយមានមីស៊ីលជាង១០០គ្រាប់ និងដ្រូនប្រភេទ Shahed ប្រហែល១០០គ្រឿង»។

ជុំវិញការឡើងកម្តៅថ្មីនេះ ទីក្រុងមូស្គូប្រកាសនៅថ្ងៃនោះថា ខ្លួនបានបើកការវាយប្រហារដ៏ធំមួយលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន និងវាយលុកគ្រប់គោលដៅទាំងអស់ ខណៈក្រសួងការពារជាតិរុស្ស៊ីបញ្ជាក់ពីការកំណត់គោលដៅលើរោងចក្រថាមពលអគ្គិសនីនៅក្នុងតំបន់ចំនួន៩ រួមទាំងទីក្រុង កៀវ និង Odessa ផងដែរ។
ក្រោយការវាយប្រហាររបស់រុស្សី តំបន់ជាច្រើនក្នុងប្រទេសអ៊ុយក្រែនក៏ដាច់ចរន្តអគ្គិសនី និងទឹក ហើយលោក Zelensky អះអាងថា វិស័យថាមពលបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

ត្បិតតែការវាយប្រហារលើកនេះមានទ្រង់ទ្រាយធំក៏ពិតមែន ប៉ុន្តែវាមិនទាន់ធំដូចខែធ្នូឆ្នាំ២០២៣ទេ ដែលកាលនោះរុស្ស៊ីបានបាញ់មីស៊ីល១៥៨គ្រាប់ ស្រោចលើអ៊ុយក្រែន។
ចាប់តាំងពីរុស្ស៊ីបើកប្រតិបត្តិការសឹកពេញទំហឹងនៅអ៊ុយក្រែនក្នុងឆ្នាំ២០២២មក ខ្លួនតែងកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនជានិច្ច ជាពិសេសប៉ុន្មានខែចុងក្រោយនេះ ដែលទីក្រុងមូស្គូធ្វើឲ្យប្រជាជនអ៊ុយក្រែន ត្រូវរងទុក្ខវេទនាដោយសារគ្មានអគ្គិសនីប្រើប្រាស់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក Zelensky គាំទ្រឥណ្ឌារៀបចំកិច្ចប្រជុំកំពូលសន្តិភាពលើកទី២របស់អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


