Connect with us

ព័ត៌មានជាតិ

រកឃើញអ្នករត់តាក់ស៊ីដឹកស្ត្រីឆ្លងកូវីដ​២នាក់នៅស្វាយរៀង

បានផុស

នៅ

អ្នករត់តាក់ស៊ីដែលបានដឹកស្ត្រីជនជាតិវៀតណាម២នាក់មានវិជ្ជមានកូវីដ១៩នៅខេត្តស្វាយរៀងត្រូវបានគេរកឃើញហើយនៅខេត្តព្រះសីហនុនិងបានយកសំណាកនិងធ្វើចត្តាឡីស័ករួចរាល់ហើយដែរ។

លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានឲ្យដឹងនៅព្រឹកថ្ងៃទី៦មីនានេះថា«ទាក់ទងនឹងអ្នករត់តាក់ស៊ីដែលយើងបានស្រាវជ្រាវរកគាត់ប៉ុន្មានថ្ងៃមិនឃើញឥឡូវនេះបានរកគាត់ឃើញហើយដោយគាត់ជារត់តាក់ស៊ីនៅកំពង់សោម។ខាងកំពង់សោមបានផ្តល់ព័ត៍មានមកខ្ញុំថាបានចាប់គាត់ធ្វើចត្តាឡីស័កនៅទីនោះរួចហើយ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តថាបុរសអ្នករត់តាក់ស៊ីមានឈ្មោះ កែវ សាន មានស្រុកកំណើតភូមិបឹងអណ្តែង  ឃុំតាសួស ស្រុកស្វាយជ្រំបច្ចុប្បន្ន ស្នាក់នៅភូមិពោធប្ញស្សី ខាងក្រោយវត្តពោធិញាណ រាជធានីភ្នំពេញ  ធ្វើចត្តាឡីស័កនៅខេត្តព្រះសីហនុ។

 លោកបានបន្តទៀតថាពាក់ព័ន្ធនឹងស្ត្រីវៀតណាម២នាក់មានវិជ្ជមានកូវីដ១៩នេះដែរក្រុមការងារបានរកឃើញអ្នកជាប់ពាក់ព័ន្ធចំនួន២៨នាក់ក្នុងនោះមានអ្នករត់ម៉ូតូកង់បីចំនួន៣នាក់បានយកទៅធ្វើចត្តាឡីស័កនៅក្រុងបាវិតនិងបានយកសំណាក់រួចរាល់ហើយដែរ។

លោកបានបន្ថែមទៀតថាចំណែកពាក់ព័ន្ធចំនួន២៥នាក់ទៀតក្នុងនោះមានសមត្ថកិច្ច៧នាក់ត្រូវ បាន បញ្ជូន មកធ្វើចត្តាឡីស័ក នៅ ផ្ទះ សំណាក់គ្រូបង្រៀន ក្រុង ស្វាយរៀង។ចំណែកឯអ្នកផ្សេងទៀតដូចជាម្ចាស់សណ្ឋារគារ បុគ្គលិកនិងអ្នកដែលលក់ដូរនៅសណ្ឋាគារត្រូវធ្វើចត្តាឡីស័កនៅសណ្ឋាគារហេង ហេង សេរីរ័ត្ន។

គួរបញ្ជាក់ថាកាលពីថ្ងៃទី២៧ ខែមុក្ភៈ ឆ្នាំ២០២១ បុរសរត់តាក់ស៊ីនេះបានដឹក ស្រ្ដីជនជាតិវៀតណាម ២នាក់ទី១មានឈ្មោះ Dinh Thi Xuon Nhi ភេទស្រី អាយុ២៧ឆ្នាំនិងទី២ឈ្មោះ Nguyen Ngoc Xia ភេទស្រី អាយុ២៨ឆ្នាំធ្វើដំណើរពីភ្នំពេញទៅបាវិតក្នុងគោលបំណងទៅវៀតណាមតាមច្រកបាវិត ប៉ុន្តែមិនអាចទៅបានដោយខ្វះឯកសារ។

ក្រោយមកស្ត្រីវៀតណាម២នាក់នេះត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ហើយបច្ចុប្បន្ននេះពួកគេកំពុងសម្រាកព្យាបាលជំងឺនៅ មន្ទីរពេទ្យ បង្អែក ស្វាយជ្រំ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៧ នាទីutes មុន

រដ្ឋមន្ត្រីព័ត៌មាន នេត្រ ភក្រ្តា ទទួលបានពានរង្វាន់ «បេសកជនពិសេស នៃសុចរិតភាពព័ត៌មាន»ពីប្រទេសស្រីលង្កា

សេដ្ឋកិច្ច២២ នាទីutes មុន

កម្ពុជារកចំណូលបានជាង $៧,៦ ពាន់លាន ពីការនាំចេញសម្លៀកបំពាក់នៅឆមាសទី១

កីឡា២៦ នាទីutes មុន

ខេត្តត្បូងឃ្មុំ បំបាក់ ខេត្តព្រៃវែង ៧-០ ខណៈកំពង់ចាម ឈ្នះ ស្វាយរៀង ២-១ ពាន​សម្តេច​តេជោ​ថ្នាក់​ខេត្ត

ព័ត៌មានជាតិ២៧ នាទីutes មុន

ពលករខ្មែរ ១ ម៉ឺន ៣ ពាន់នាក់ ទទួលបានការងារធ្វើក្រោយត្រឡប់មកពីប្រទេសថៃ

ព័ត៌មានជាតិ៣៥ នាទីutes មុន

មាត្រា១ មាត្រា៤ មាត្រា៧ មាត្រា២៨ និងមាត្រា២៩ នៃច្បាប់សញ្ជាតិ នឹងធ្វើវិសោធនកម្ម ដើម្បីកំណត់ដកសញ្ជាតិ

Sokha Hotels

ព័ត៌មានពេញនិយម