សេដ្ឋកិច្ច
រដ្ឋមន្ត្រី ជំរុញឱ្យក្រុមហ៊ុនដាក់ទុនវិនិយោគក្នុងវិស័យកសិកម្ម ខណៈរដ្ឋាភិបាលអនុគ្រោះថ្លៃអគ្គិសនី
លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានជំរុញឱ្យក្រុមហ៊ុនដាក់ទុនវិនិយោគក្នុងវិស័យកសិកម្មដែលនឹងទទួលបានការអនុគ្រោះថ្លៃអគ្គិសនី។

លោក កែវ រតនៈ លើកឡើងក្នុងពេល ចុះពិនិត្យសង្វាក់ផលិតកម្មដំណាំចេក និងជួបសំណេះសំណាលជាមួយបុគ្គលិក កម្មករ ក្រុមហ៊ុន «ឡុងស្រេង» ស្ថិតនៅក្នុងឃុំបឹងកេត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមនៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៤។
លោករដ្ឋមន្ត្រីបានឱ្យដឹងថា ចេករបស់ខេត្តកំពង់ចាមត្រូវបាននាំចេញទៅប្រទេសជប៉ុន និងចិនដោយមានការពេញនិយមជាខ្លាំង។ ក្រុមហ៊ុន «ឡុងស្រេង» របស់អ្នកឧកញ៉ា ហេង ឡុង បានផ្តល់ការងារដោយផ្ទាល់ចំនួនជាង ៧០០០កន្លែង ដោយគិតជាប្រាក់ខែជាង ២,៦ លានដុល្លារ ដែលជាការជួយសេដ្ឋកិច្ចបងប្អូនអ្នកស្រុកយ៉ាងច្រើន។
លោករដ្ឋមន្ត្រីបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលគាំទ្រផ្នែកទីផ្សារផង និងផ្តល់អគ្គិសនីបៃតងក្នុងអត្រាពិសេសក្នុងផ្នែកកសិកម្មដែលត្រឹម ៤៨០៛ ក្នុង១គីឡូវ៉ាត់ម៉ោង»។

ជាមួយគ្នានោះលោក កែវ រតនៈ ក៏បានជំរុញឱ្យក្រុមហ៊ុនបន្តពង្រីកអាជីវកម្មដើម្បីជួយបង្កើតការងារថ្មីៗ និងអំពាវនាវអ្នកមានទុនឯទៀតជួយវិនិយោគក្នុងវិស័យកសិកម្មដែលនឹងទទួលបានអគ្គិសនីថ្លៃអនុគ្រោះជាពិសេស៕

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


