Connect with us

ព័ត៌មានជាតិ

​បង្កើត​​អាកាសយានដ្ឋាន​តេជោ​​ ថ្នាក់​ស្មើ​នាយកដ្ឋានចំណុះ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល

បានផុស

នៅ

រាជរដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ ស្តីពី​ការ​បង្កើត​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ ថ្នាក់​ស្មើ​នាយកដ្ឋាន​ចំណុះ​អគ្គនាយកដ្ឋាន​ប្រតិបត្តិការ​ និង​សេវាកម្ម​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល។

តាម​អនុក្រឹត្យ​បាន​បញ្ជាក់ពី​តួនាទី និង​ភារកិច្ច​អាកាសយានដ្ឋានអន្តរជាតិតេជោ ជាតំណាងរដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍ស៊ីវិល ក្នុងការសម្របសម្រួលកិច្ចប្រតិបត្តិការ និងអភិវឌ្ឍន៍អាកាសយានដ្ឋាន​អន្តរជាតិ។

អាកាសយានដ្ឋានអន្តរជាតិតេជោ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិ និងសា្ថប័ន​ពាក់ព័ន្ធនានា​ ដើម្បីធានាសន្តិសុខនិងសណ្តាប់ធ្នាប់​សាធារណៈនៅក្នុង​និងជុំវិញ​អាកាសយានដ្ឋាន​អន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋាន​អន្តរជាតិ និងសា្ថប័នពាក់ព័ន្ធ​នានា ក្នុងការរៀបចំការពារ​និងធ្វើបដិសណ្ឋារកិច្ច​ថ្នាក់ដឹកនាំ គណៈប្រតិភូជាតិ​និងអន្តរជាតិដែល​ទៅបំពេញបេសកកម្ម​នៅក្រៅប្រទេស​និងមកបំពេញបេសកកម្មនៅកម្ពុជា។

សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋាន​អន្តរជាតិ និងសា្ថប័នពាក់ព័ន្ធ​នានា ក្នុងការដឹកនាំធ្វើលំហាត់សមយុទ្ធ​គ្រប់គ្រងគ្រោះអាសន្នឱ្យបានទៀងទាត់។ ចូលរួម​ផ្តល់​យោបល់​លើការវាយតម្លៃ​បច្ចេកទេស​ការអភិវឌ្ឍ​អាកាសយានដ្ឋាន​អន្តរជាតិ​ ដែល​ទាក់ទងនឹង​ការគ្រប់គ្រងប្រតិបត្តិការនិង​និងការអភិវឌ្ឍអាកាសយានដ្ឋាន​អន្តរជាតិ។

អាកាសយានដ្ឋានអន្តរជាតិតេជោ រៀបចំកម្មវិធីនិងផែនការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រីលើការងារគ្រប់គ្រងប្រតិបត្តិការ​និង​ការអភិវឌ្ឍអាកាសយានដ្ឋាន​។ ទទួលខុសត្រូវចំពោះការធ្វើអធិការកិច្ច និងសវនកម្ម​លើវិស័យ​អាកាសចរណ៍​​ស៊ីវិល។ ធ្វើរបាយការណ៍ពីសកម្មភាពការងារប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំ និង​អនុវត្ត​ភារកិច្ច​ផ្សេងៗទៀត តាមការប្រគល់ពីអគ្គនាយកនៃអគ្គនាយកដ្ឋានប្រតិបត្តិការនិងសេវាកម្ម។

រចនាសម្ព័ន្ធអាកាសយានដ្ឋានអន្តរជាតិ​តេជោ ​ដឹកនាំដោយនាយក​មួយ​រូបមាន​ឋានៈ​ស្មើប្រធាននាយកដ្ឋាន និង​មាននាយករងមួយចំនួន​តាមការចាំបាច់ មាន​ឋានៈ​ស្មើអនុប្រធាន​នាយកដ្ឋាន។

នាយក​អាកាសយានដ្ឋាន​អន្តរជាតិសៀមរាបអង្គរ ជា​តំណាង​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ក្នុង​ការគ្រប់គ្រង​អាកាសយានដ្ឋាន​អន្តរជាតិ។

ការរៀបចំ និងការប្រព្រឹត្តទៅរ​បស់ការិយាល័យ​ចំណុះអាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវ​កំណត់ដោយ​ប្រកាស​របស់​រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍ស៊ីវិល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម