Connect with us

ព័ត៌មានជាតិ

យក​មាសប្រាក់​ទៅ​លក់ចាយ​អស់ប្ដឹងសមត្ថកិច្ចថាចោរប្លន់​

បានផុស

នៅ

ស្ត្រីម្នាក់​ព្រោះ​តែខ្លាច​ប្ដីរបស់ខ្លួនស្ដីបន្ទោស ក្រោយយកមាសប្រាក់ទៅលក់​ចាយវាយអស់ បែក​គំ​និត​ប្ដឹងសម្តកិច្ចថា មានក្រុមប្រដាប់អាវុធចូលប្លន់ដល់ក្នុងផ្ទះ ហើយគេចខ្លួនបាត់អស់។

កាប្រឌិត​រឿង​ចោរប្លន់ប្រដាប់​អាវុធយកទ្រព្យសម្បត្តិនេះ បានបង្កភាព​ភ្ញាក់ផ្អើលកាលពី​ព្រឹក​ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ដោយស្ត្រី​ឈ្មោះ ម៉ៅ ចំ​រើន អាយុ​៣៦​ឆ្នាំ​រស់នៅ​ក្រុមទី​០៣​ភូមិ​ស្វាយស ឃុំ​តា​ប៉ុន ស្រុក​សង្កែ ខេត្តបាត់ដំបង។

​ក្រោយ​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម​ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹម​សាន ស្នងការ​នៃស្នងការដ្ឋាន នគរបាល​ខេត្តបាត់ដំបង បានដាក់​បទបញ្ជា​ឱ្យ​លោក​វរសេនីយ៍​ឯក លឹម ពុ​ទ្ធី​ឡា ស្នងការរង​ផែនការ​ងារ​នគរបាលព្រហ្មទណ្ឌ និង​លោក​វរសេនីយ៍​ឯក ស៊ុន សុវណ្ណ អធិការ​នគរបាល​ស្រុក​សង្កែធ្វើ​ការ​ស្រាវជ្រាវ​សើ​ប​អង្កេត​ជាបន្ទាន់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លងតាម​រយៈ​ការ​ស្រាវ​ជ្រាវ​ដោយ​យកចិត្តទុកដាក់​បំផុត​នោះ ទីបំផុត​ស្ត្រី​ឈ្មោះ ម៉ៅ ចំ​រើ​ន ដែល​អះ​អាងថា​គាត់​ជា​ជនរងគ្រោះ​នោះបាន​សារភាពថា អ្វីដែល​រូប​គាត់​បាន​លើកឡើង​ថាមាន​ក្រុមចោរ​ប្រ​ដាប់អាវុធ​ចូល​ប្លន់​ក្នុង​លំនៅដ្ឋាន​នោះ គឺជា​រឿង​ដែល​គាត់​បាន​ប្រឌិត​ឡើ​ងតែប៉ុណ្ណោះ ដែល​ការពិត​គឺ​មិនមាន​ទេ​។ ចំពោះ​មូលហេតុ​ដែល​គាត់​ប្រឌិត​រឿង​បែបនេះ​ឡើង​ដោយសារតែ​គាត់​ខ្លាច​ប្តី​របស់​គាត់​ស្តីបន្ទោស​ត្បិតមួយរយៈ​ចុងក្រោយ​នេះ​រូបគាត់យកប្រាក់​និង​គ្រឿងអលង្ការ​ទៅ​លក់​និង​ចាយ​វាយ​អស់​ហើ​យ​។

នៅ​ចំពោះមុខ​បញ្ហា​នេះ​ឈ្មោះ ម៉ៅ ចំ​រើន បានទទួល​ស្គាល់​កំហុស​ដែល​គាត់​បាន​ប្រឌិត​ឡើ​ង បង្ក​ឱ្យមាន​ការ​ភ្ញាក់​ផ្អើល និង​ចលាចល​ក្នុង​បរិ​យាកាស​សង្គម។

ក្រៅពី​ការសុំ​អភ័យទោស​ជាសាធារណៈ​តាមរយៈ​ឃ្លី​ប​វីដេអូ រូបគាត់​ត្រូវបាន​សមត្ថកិច្ច​ធ្វើ​កិច្ចសន្យា​កុំឱ្យ​គាត់​ប្រព្រឹត្ត​សកម្មភាព​បែបនេះ​បន្តទៀត​មុននឹង​អនុញ្ញាតឱ្យ​គាត់​វិលត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​៕​

អត្ថបទ ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម