ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា ការព្រមានផ្ទុះសង្គ្រាមលោកលើកទី៣ របស់លោក ត្រាំ ពិតជាត្រឹមត្រូវណាស់
តាមការចុះផ្សាយរបស់ RT, អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយថា ការព្រមានរបស់អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អំពីសង្គ្រាមលោកលើកទី៣ បន្ទាប់ពីអ៊ុយក្រែន បើកការវាយលុកឆ្លងដែនចូលដីរុស្ស៊ី គឺពិតជាត្រឹមត្រូវណាស់។

ក្នុងសុន្ទរកថាមួយនៅឯសន្និសីទប្រចាំឆ្នាំរបស់សមាគមឆ្មាំជាតិនាទីក្រុង Detroit កាលពីដើមសប្តាហ៍ លោក ត្រាំ ព្រមានថា «អាមេរិក មិនដែលខិតជិតសង្គ្រាមលោកលើកទី៣ដូចពេលនេះទេ។ មើលរឿងដែលកើតនៅអ៊ុយក្រែនទៅ! ពួកគេវាយលុកចូលរុស្ស៊ី អ្នកនឹងជួបសង្គ្រាមលោកលើកទី៣ជាមិនខាន ហើយថែមទាំងជាសង្គ្រាមដ៏អាក្រក់ទៀតផង»។
លុះមកដល់ថ្ងៃពុធទី២៨ខែសីហា លោក Peskov ប្រាប់ទៅអ្នកសារព័ត៌មានថា «ប្រតិបត្តិការនៅ Kursk គឺជាសកម្មភាពដែលរុញភាពតានតឹងឲ្យឈានដល់បន្ទាត់ក្រហម។ ដូច្នេះវាជារឿងត្រូវបារម្ភ ហើយក្នុងករណីនេះ ការព្រមានរបស់លោក ត្រាំ គឺត្រឹមត្រូវណាស់»។

សូមជម្រាបថា នេះមិនមែនទើបលើកដំបូងឡើយដែលលោក ត្រាំ ព្រមានដូច្នេះ ពោលចាប់តាំងពីឆ្នាំមុនមក លោកតែងព្រមានថា គោលនយោបាយអ៊ុយក្រែនរបស់លោក ចូ បៃដិន កំពុងរុញអាមេរិកឲ្យធ្លាក់ចូលទៅក្នុងសង្រ្គាមលោកលើកទី៣ ប៉ុន្តែខ្លួនអាចដោះស្រាយជម្លោះបាន ត្រឹមក្នុងរយៈពេល២៤ម៉ោងប៉ុណ្ណោះ ប្រសិនបើជាប់ឆ្នោតជាប្រធានាធិបតីអាណត្តិថ្មីក្នុងខែវិច្ឆិកាខាងមុខ។
ដោយឡែក ក្នុងបទសម្ភាសន៍ជាមួយមហាសេដ្ឋីបច្ចេកវិទ្យា Elon Musk កាលពីដើមខែនេះ លោក ត្រាំ ថែមអះអាងថា តាមពិតទៅ ចូ បៃដិន អាចសម្រេចបានកិច្ចព្រមព្រៀងយ៉ាងងាយជាមួយរុស្ស៊ី មុនផ្ទុះជម្លោះឆ្នាំ២០២២ ប៉ុន្តែគាត់មិនធ្វើ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ីតាលី ព្រមានថា លោកខាងលិច អាចបញ្ឆេះសង្គ្រាមលោកលើកទី៣
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


