ព័ត៌មានអន្ដរជាតិ
អ្នកជំនាញថា៖ ការនាំចូលពីចិន បង្កហានិភ័យខ្លាំងសម្រាប់ឧស្សាហកម្មថៃសំខាន់ៗចំនួន៤
ខណៈសល់តែ២ខែទៀតប៉ុណ្ណោះដល់ការបោះឆ្នោតប្រធានាធិបតីអាមេរិក អ្នកវិភាគថៃមួយរូបបានព្រមានថា សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិននឹងបន្តអូសបន្លាយ មិនថានរណាជាអ្នកជាប់ឆ្នោតនោះទេ ប៉ុន្តែប្រសិនបើលោក ដូណាល់ ត្រាំ របស់គណបក្សសាធារណៈរដ្ឋជាអ្នកឈ្នះនោះ នោះបញ្ហានឹងកាន់តែធ្ងន់ធ្ងរសម្រាប់ប្រទេសថៃ ដែលទទួលរងឥទ្ធិពលអវិជ្ជមានពីជម្លោះដដែលនេះ។

កាសែត The Nation បានស្រង់សម្ដីប្រធានសេដ្ឋវិទូនៅក្រុមហ៊ុនស្រាវជ្រាវ KKP Research លោក Phiphat Luangnaruemitchai ដែលនិយាយថា លំហូរទំនិញរបស់ចិនទ្រង់ទ្រាយធំ ដែលជាលទ្ធផលនៃសង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិន បង្កើតជាហានិភ័យខ្លាំង លើឧស្សាហកម្មសំខាន់ៗចំនួន៤របស់ថៃ ដែលរួមមាន ដែកថែប យានយន្ត អង្គផ្ទុកទិន្នន័យ (HDD) និងគីមីឥន្ធនៈ ដែលសុទ្ធតែជាឧស្សាហកម្មប្រពៃណីរបស់ប្រទេស។
ខណៈការចំណាយសម្រាប់អាជីវកម្មកំពុងកើនឡើង លំហូរទំនិញរបស់ចិនធ្វើឱ្យអាជីវកម្មថៃប្រឈមមុខនឹងគុណវិបត្តិនៃការប្រកួតប្រជែង ជាពិសេសបញ្ហាប្រឈមដែលលេចកាន់តែច្បាស់ក្នុងវិស័យរថយន្តអគ្គិសនី (EV) និងវិស័យគីមីឥន្ធនៈ។
លោក Phiphat បានគូសបញ្ជាក់ពីលទ្ធផលនៃសង្រ្គាមពាណិជ្ជកម្មចិន ដោយបន្ថែមយ៉ាងដូច្នេះថា៖ «លទ្ធភាពនៃការដំឡើងពន្ធលើប្រទេសចិនគឺខ្ពស់ណាស់។ នេះនឹងធ្វើឱ្យថៃក្លាយជាផ្លូវឆ្លងកាត់សម្រាប់ពាណិជ្ជកម្ម។ ពេលសេដ្ឋកិច្ចរបស់ចិនចុះខ្សោយ ហើយពាណិជ្ជកម្មក្នុងស្រុករបស់ប្រទេសនេះធ្លាក់ចុះ ចិននឹងនាំចេញទំនិញថោកៗរបស់ខ្លួនទៅកាន់ប្រទេសជាច្រើន រួមទាំងថៃផងដែរ»។

ឥទ្ធិពលអវិជ្ជមានបែបនេះមានស្រាប់ទៅហើយ ដោយលោក Phiphat បានបន្ថែមថា៖ «ចិនបានប្រើប្រាស់ថៃជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ហើយការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ចិនបានបណ្តាលឱ្យមានការហូរចូលនៃទំនិញចិន ដែលមានតំលៃថោកៗចូលក្នុងប្រទេសថៃ។ នេះបង្កការប្រកួតប្រជែងកាន់តែខ្លាំង ហើយបណ្ដាលឱ្យការប្រកួតប្រជែងរបស់អាជីវកម្មថៃធ្លាក់ចុះ»។
ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះ ថៃមើលឃើញពីកំណើននៃឱនភាពពាណិជ្ជកម្មជាមួយចិនដល់ ៣០ ប៊ីលានដុល្លារ ហើយសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន បាននាំឱ្យមានការថយចុះនៃទំហំពាណិជ្ជកម្មពិភពលោក ដែលវាកាត់បន្ថយឱកាសពាណិជ្ជកម្មរបស់ប្រទេសថៃជារួម ខណៈបង្កើនការចំណាយក្នុងអាជីវកម្មសម្រាប់ថៃ។
ដោយហេតុនេះហេតុ ដូចគ្នាទៅនឹងអ្នកជំនាញ ក៏ដូចជាមន្រ្តីថៃផ្សេងទៀតដែរ លោក Phiphat បានជំរុញឱ្យរដ្ឋាភិបាលថៃ ដាក់ពន្ធលើការនាំចូលទំនិញរបស់ចិនដែលលក់ក្រោមតម្លៃផលិតកម្ម និងធានាថាគុណភាពផលិតផលចិនមានស្តង់ដារដូចទំនិញថៃ ដើម្បីទប់ទល់នឹងហានិភ័យក្នុងស្រុក៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


