សន្តិសុខសង្គម
កុងទ័រទឹក មួយកន្លែង ត្រូវក្រុមចោរលួចដោះយកបាត់ ម្ចាស់ផ្ទះគ្មានទឹកប្រើប្រាស់មួយយប់
នាឡិកាកុងទ័រទឹករបស់រដ្ឋ មួយកន្លែង នៅខណ្ឌទួលគោក ត្រូវបានក្រុមចោរលួចដោះយកទៅបាត់ ម្ចាស់ផ្ទះគ្មានទឹកប្រើប្រាស់មួយយប់ ធ្វើឲ្យទឹកហូរហៀរពេញផ្លូវចូលផ្ទះអ្នកជិតខាង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២ យប់ រំលងអធ្រាត្រ ថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២៤ ស្ថិតតាមបណ្ដោយផ្លូវ ២៣៣ កែងនឹងផ្លូវលំ សង្កាត់ផ្សារដេប៉ូ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បើតាមប្រភពពីម្ចាស់ផ្ទះបានឲ្យដឹងថា កាលពីយប់មិញ គាត់បានឮសំឡេងឆ្កែព្រុស ក៏ងើបមើល រួចក៏ចូលបន្ទប់ទឹកបត់ជើង ហើយបើកទឹក តែមិនមានទឹកចេញ គាត់សង្ស័យថា ប្រហែលមានចោរលួចដោះកុងទ័រទឹកផ្ទះរបស់គាត់។ ភ្លាមៗ នោះ គាត់បានទំនាក់ទំនងទៅកាន់រដ្ឋាករទឹក ដើម្បីឲ្យមកចុះបិទទឹកជាបណ្ដោះអាសន្នសិន កុំឲ្យទឹកហូរចូលផ្ទះអ្នកជិតខាង។ លុះព្រឹកឡើង ទើបមន្ត្រីជំនាញរបស់រដ្ឋាករទឹកចុះទៅដាក់កុងទ័រថ្មីជូនម្ចាស់ផ្ទះវិញ។

ពាក់ព័ន្ធករណីខាងលើនេះ ប្រជាពលរដ្ឋ បានស្នើសុំឲ្យអាជ្ញាធរមានសមត្ថកិច្ច មេត្តាជួយស្រាវជ្រាវរកមុខក្រុមចោរដែលដោះកុងទ័រទឹកពេលយប់ និងការពារសុវត្ថិភាពជូនពួកគាត់ក្នុងមូលដ្ឋាន៕
អត្ថបទ ៖ ម៉េង



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ