ព័ត៌មានអន្ដរជាតិ
អគ្គិភ័យឆេះព្រៃនៅអាមេរិកគំរាមកំហែងដល់អគារ៣៥០០០ខ្នងនិងមនុស្សរាប់រយនាក់
ភ្លើងឆេះព្រៃដ៏ធំនិងដ៏មហនុ្តរាយបណ្ដាលមកពីឧបទ្ទវហេតុរន្ទះបាញ់នៅតំបន់ជើងភ្នំនៃឧទ្យាជាតិមួយ ភាគខាងកើតទីក្រុង Los Angeles សហរដ្ឋអាមេរិក បានគំរាមកំហែងដល់អគាររាប់សិបនិងបានបង្ខំមនុស្សរាប់រយនាក់ឲ្យជម្លៀសចេញកាលពីថ្ងៃអាទិត្យ ចំពេលមានរលកកម្តៅខ្ពស់អូសបន្លាយជាច្រើនថ្ងៃ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី៩ខែកញ្ញានេះ។

ភ្លើងឆេះព្រៃនេះត្រូវបានហៅថា Line Fire កំពុងឆេះនៅតាមគែមព្រៃឧទ្យានជាតិ San Bernardino ចម្ងាយប្រហែល១០៥គីឡូម៉ែត្រ ភាគខាងកើតទីក្រុង Los Angeles។ គិតត្រឹមព្រឹកថ្ងៃអាទិត្យ ភ្លើងនេះបានឆាបឆេះលើផ្ទៃដីប្រមាណ៧០គីឡូម៉ែត្រការ៉េ ដែលបន្សល់ទុកនូវពពកផ្សែងដ៏ខ្មៅងងឹតគ្របដណ្តប់តំបន់នោះ។
យោងតាមសេវាអាកាសធាតុជាតិ ភ្លើងនេះបានឆាបឆេះយ៉ាងសន្ធោសន្ធៅកាលពីថ្ងៃសៅរ៍និងបានបង្កើតប្រព័ន្ធអាកាសធាតុ ដូចព្យុះផ្គររន្ទះ ដែលអាចនាំមកនូវការលំបាកបន្ថែមទៀត ដូចជាខ្យល់បក់បោក និងរន្ទះបាញ់។ ចំណែកក្រុមអ្នកពន្លត់អគ្គីភ័យក៏ប្រឈមឧបសគ្គច្រើនដូចជា ដីដ៏ចោតដែលធ្វើឲ្យពិបាកក្នុងការរគ្រប់គ្រងភ្លើង។


អាជ្ញាធរនៅក្នុងតំបន់បានជម្លៀសប្រជាជនចេញពីតំបន់នោះ ខណៈអ្នកពន្លត់អគ្គីភ័យបីនាក់បានរងរបួស ហើយអគារជាង ៣៥០០០ រួមទាំងផ្ទះនិងអគារពាណិជ្ជកម្ម ត្រូវបានគំរាមកំហែង។ ស្របពេលអាកាសធាតុក្តៅ និងស្ងួត លាយឡំនឹងព្យុះផ្គររន្ទះ ត្រូវបានគេរំពឹងថា នឹងបន្តកើតមាននៅប៉ុន្មានថ្ងៃខាងមុខនេះទៀត ដែលអាចធ្វើឱ្យប្រតិបត្តិការណ៍ពន្លត់កាន់តែលំបាក។
តំបន់ដែលរងផលប៉ះពាល់គឺនៅជិតទីក្រុងភ្នំតូចៗនៅក្នុងឧទ្យានជាតិ San Bernardino រួមមាន Running Springs ស្ថិតនៅលើផ្លូវទៅកាន់រមណីយដ្ឋានជិះស្គីដ៏ពេញនិយមរបស់ Big Bear។ អគ្គីភ័យក៏បានជំរុញឱ្យសាលា Redlands Unified School District លុបចោលថ្នាក់រៀននៅថ្ងៃចន្ទនេះដែលមានសិស្សប្រហែល២ម៉ឺននាក់។
គួរបញ្ជាក់ថា មកដល់ពេលនេះអ្នកពន្លត់អគ្គីភ័យជាង៦០០នាក់កំពុងព្យាយាមពន្លត់ភ្លើងនេះ ដោយមានឧទ្ធម្ភាគចក្រទម្លាក់ទឹក រួមជាមួយនឹងយន្តហោះផ្សេងទៀត ខណៈភ្លើងបានបង្កជាផ្សែងហុយយ៉ាងក្រាស់ និងអណ្តាតភ្លើងឆេះសន្ធោសន្ធៅនៅលើភ្នំ ដែលបានធ្វើឲ្យទីក្រុង Los Angeles ឡើងកំដៅខ្លាំងដល់ទៅ ៤៤ អង្សាសេ ដែលនេះជាលើកទី ៣ ហើយចាប់តាំងពីឆ្នាំ ១៨៧៧ ដែលមានសីតុណ្ហភាពឡើងខ្ពស់ខ្លាំងបែបនេះ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


