ជីវិតកម្សាន្ដ
ចន្ថា មុន្នី រារែករឿងខ្មោច ដោយសារចង់ល្បីស៊ូទ្រាំ…..
ការដែលទទួលរឿង បីសាចដំបូងដែលចន្ថាមុនីនាងនិយាយថា នាងមិនជំទាស់ឡើយ។ ព្រោះក៏ដើម្បីភាពទាក់ទាញ ដល់កែវភ្នែកទស្សនិកជននានាឲ្យឆាប់ចាប់អារម្មណ៍និងតាមដានសកម្មភាពរបស់នាង ទោះបីទស្សនិកជនខ្លះមិនបានស្គាល់មុខនាងឲ្យដឹតដល់ក្តី ដោយសារតែនាងសម្ដែង តួបិសាច។
ចន្ថាមុនី ជាតារាសម្ដែងម្នាក់ទើបចូលប្រឡូកសិល្បៈឆ្នាំ២០១៩ ហើយថតបានចំនួន២.៣រឿងហើយ តែក៏បានល្បីត្រឹមរឿងគ្រូចិញ្ចឹមខ្មោច។

កញ្ញាបញ្ជាក់ថារឿងគ្រូចិញ្ចឹមខ្មោចដែលនាងថតនេះគឺមានភាពលំបាកណាស់។ ព្រោះត្រង់ឈុតខ្លះនាងត្រូវថតនៅក្នុងព្រៃហើយពេលយប់ទៀត នរណាមិនខ្លាចក្នុងការថតជាតួខ្មោច ដែលត្រូវជាប្រពន្ធចុងទី ៥ហើយត្រូវប្រពន្ធដទៃទៀតគេ ឈ្នានីសខ្ញុំ តែប្រពន្ធដើម យកចិត្តទុកដាក់និងខ្ញុំ តែទោះជាយ៉ាងណាប្រពន្ធដទៃទៀតនាំគ្នាវាយធ្វើបាបខ្ញុំ រហូតទាល់តែស្លាប់ ទាល់តែបាន ហើយពេលនោះនាងខ្ញុំ ក៏ស្លាប់ទៅជាខ្មោចហើយ បានតាមចងអាឃាត អ្នកដែលធ្វើបាប ឈ្នានីសខ្ញុំដែរ ។ នាងបញ្ជាក់ថាបើចង់ជ្រាបច្បាស់ សូមលោកអ្នកនាងរង់ចាំតាមដាននៅតាមកញ្ចក់ទូរទស្សន៍អប្សរា ឬ ទូរទស្សន៍ ថោនកុំបីខាន។

ដោយឡែករឿងដែលចន្ថាមុនីកំពុងថតរាល់ថ្ងៃឲ្យផលិតកម្ម រតនាភាពយន្ត ក៏កំពុងកក្រើក ផងដែរ គឺរឿង (បំណុលឈាមឪពុក) ដែលចេញថតនៅតាមបណ្ដាខេត្តដូចជា រតនគីរី.ស្រុកស្រែអំបិល ជាដើម។ តែដោយសារ covid-19 កំពុងនៅលុកលុយ ធ្វើឲ្យនាងត្រូវផ្អាកការថតម្ដងម្កាល បែរជាធ្វើឲ្យនាងនូវត្រឹងព្រោះថាកំពុងតែមានការចាប់អារម្មណ៍ពីទស្សនិកជនផង នាងបែរជា អាក់ខានទៅវិញ។ ហើយភាពល្បីល្បាញដែលនាងចង់បាននេាះត្រូវតែរង់ចាំពេលចប់កូវីត19 ត្រូវបានបញ្ចប់សិន។ ហើយនាង។សង្ឃឹមថារឿង(បំណុលឈាមឪពុក) នឹងផ្ទុះឡើងវិញ ក្រោយពីនាងសម្ដែងចប់ហើយទស្សនិកជនច្បាស់ជាគាំទ្រជាមិនខាន។

ចន្ថាមុនីឆ្នាំនេះមានអាយុ 24 ឆ្នាំដោយសារ ជីវភាពគ្រួសារលំបាកលំបិនទេីបនាងបានចាកចេញពីខេត្តព្រៃវែងដែលជាស្រុកកំណើតមករស់នៅជាមួយម្ដាយមីង ធ្វើការនិងថតកុនបន្ថែមទៀតដោយសារតែការស្រឡាញ់៕
អត្ថបទ ៖ រុង រឿង

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


